ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៅថ្ងៃអង្គារ ៥កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងអគ្គនាយកដ្ឋាន ក្រោមអធិបតីភាពលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ព្រមទាំងមានការចូលរួមពី ឯកឧត្តម លោក អគ្គនាយករង លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត និងសហការី។
ជាក់ស្ដែងក្នុងកិច្ចប្រជុំនេះមានរបៀបវារៈសំខាន់ៗមួយចំនួនរួមមាន៖
⁃ ស្ថានភាពនៃការផ្សព្វផ្សាយការអនុវត្តច្បាប់ និងឯកសារគតិយុត្តពាន់ព័ន្ធនឹងផលិតផលប្រេងឥន្ធនៈ ស្រាស និងស្រាថ្នាំ។
⁃ វឌ្ឍនភាពលើសេចក្តីព្រាងច្បាប់ អនុក្រឹត្យ និងប្រកាស ដែលពាក់ព័ន្ធ។
⁃ ការរៀបចំផែនការសកម្មភាពការងារចម្បងមួយចំនួន៕
...
ដោយ៖សហការី