ផ្ទះស្តុកថ្នាំពេទ្យសង្ស័យគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាប

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក បានចុះបង្ក្រាបផ្ទះស្តុកថ្នាំពេទ្យដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៦៥៦ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ព្រោះសង្ស័យគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាលដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀលថ្ងៃចន្ទទី១៥ ខែកុម្ភ: ឆ្នាំ២០២១ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា និងលោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ និងដោយមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចូលរួមសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ដឹកនាំដោយលោក ហេង ម៉ាលី ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីមន្ត្រីសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយ លោក សួង រិទ្ធ អនុប្រធានការិយាល័យនិយ័តកម្មសុខាភិបាល នៃមន្ទីរសុខាភិបាលរដ្ឋបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងស្តុកថ្នាំពេទ្យសង្ស័យគ្មានលិខិតអនុញ្ញាតពីក្រសួងសុខាភិបាល ដែលអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងជំនាញបាននាំខ្លួនបុរសម្ចាស់ទីតាំង២នាក់ដើម្បីយកទៅបំភ្លឺនៅការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដកហូតសម្ភារពាក់ព័ន្ធមួយចំនួន៕

...

ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print