ទុក្ខ​ជាន់លេីទុក្ខ​ មកព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​ ឯផ្ទះត្រូវ​ភ្លេីង​ឆេះទៀត

ចែករំលែក៖

ខេត្តកំពង់ចាម ៖​ ផ្ទះមួយខ្នងទំហំ៥ម៉ែត្រ​គុណនឹង៧ម៉ែត្រ​ សង់អំពីឈើប្រក់ស័ង្កសី​ បានឆេះខូចខាតអស់ដោយសារ​អគ្គិភ័យ​ ទោះជាមានការជួយធ្វើអន្តរាគមន៍ពីប្រជាពលរដ្ឋ​ក្តី​ តែ​ ដោយអំណាច​ភ្លេីង​ឆេះខ្លាំងពេក​ ហើយរថ​យន្តសង្គ្រោះ​ក៏នៅអង្គភាពឆ្ងាយ​ធ្វេីឱ្យម្ចាស់ផ្ទះមានទុក្ខ​ជាន់លេីទុក្ខ​ ខណៈ​ដែលកំពុងតែដេកព្យាបាលជំងឺនៅមន្ទីរពេទ្យ​។

ម្ចាស់ផ្ទះឈ្មោះម៉ៅ​ និងប្រពន្ធឈ្មោះអ៊ាង​ បានប្រាប់ថា​ អគ្គិភ័យ​បានឆេះផ្ទះគាត់នៅវេលា​ម៉ោងម៉ោង៣រសៀល​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០២១​ ។ គាត់​បន្ត​ថា​ ផ្ទះគាត់ស្ថិតនៅភូមិប៉ប្រក​ ឃុំសូភាស​ ស្រុកស្ទឹងត្រង់​ ។ ចំពោះ​មូលហេតុពួកគាត់ប្រាប់ថា​ មិនបានដឹង​ទេ។

នៅក្នុងហេតុការណ៍​នេះ គេឃើញមានប្រជាពលរដ្ឋក្នុងភូមិចូលរួមជួយយកទឹកជះពន្លត់ដែរតែមិនទទួលបានលទ្ធផលនោះទេ ដោយសារអណ្ដាតភ្លើងឆាបឆេះខ្លាំងពេក​ ។ ចំណែករថយន្តពន្លត់អគ្គិភ័យក៏មកមិនទាន់ដែរព្រោះទីតាំងភ្លើងឆេះនៅភូមិដាច់ស្រយាលជាប់ព្រំប្រទល់ស្រុកចំការលើ​ឯណោះ ៕

...

វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print