ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងដំណាក់កាល covid-19 នៅក្នុងឆ្នាំ២០២០មកនេះ បានធ្វើឱ្យរោងចក្រ សហក្រាសចំនួន៧៦ នៅក្នុងរាជធានីភ្នំពេញ បានបង្ខំចិត្តបិទទ្វារនិងបានធ្វើឱ្យបងប្អូនកម្មករកម្មការិនីប្រមាណជាង ៣៥០០០នាក់ អត់ការងារធ្វើ ។ បន្ថែមពីលើនេះទៀត រោងចក្រចំនួន ២៣ក៏បានបង្ខំចិត្តព្យួរការងាររបស់ខ្លួនផងដែរ ដែលបានធ្វើឲ្យកម្មករប្រមាណជាជិត៤ម៉ឺននាក់ទៀតត្រូវព្យួរការងារ ។នេះបើការបញ្ជាក់ឲ្យដឹង ពីលោក ឃួង ស្រេង ក្នុងឱកាស ជួបជាមួយគណៈប្រតិភូ គណៈកម្មាធិការទី៨ នៃរដ្ឋសភា ក្រោមវត្តមានលោកស្រីឡោក ខេង សមាជិកសភា និងលោកប៉ា សុជាតិវង្ស.ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ កុម្ភៈ ឆ្នាំ២០២១ ។
លោក ជួន វុឌ្ឍី បានមានប្រសាសន៍ លើកឡើងថា រោងចក្រសហគ្រាស នៅក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំ២០២០ មានរោងចក្រចំនួន ៦៧៥រោងចក្រ មានកម្មករចំនួន ៣៦១៤៥២នាក់ ក្នុងនោះស្រីចំនួន២៩៤៤០១នាក់ ។ ដោយសារបញ្ហាជំងឺកូវីដ-១៩ បានធ្វើឱ្យរោងចក្រចំនួន១២៣ បានបង្ខំចិត្តព្យួរ ការងារនិងបានធ្វើឲ្យកម្មករចំនួន៣៨១៧៧នាក់ព្យួរការងារ ។ បន្ថែមពីលើនេះទៀត ដោយសារ ជម្ងឺcovid-19នេះដែរ ក៏បានធ្វើឱ្យរោងចក្រចំនួន៧៦ បានបិទទ្វារនឹងបានធ្វើឲ្យកម្មករចំនួន៣៥៤៧១នាក់ អត់ការងារធ្វើផងដែរ ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក្នុងដំណាក់កាលកូវីដ-១៩នេះ នៅក្នុងរាជធានីភ្នំពេញក៏បានបង្កើតរោងចក្រថ្មីចំនួន៤៦រោងចក្រ ដែលបានអោយកម្មករចំនួន៨៥៤២នាក់ មានការងារធ្វើផងដែរ។ ពាក់ព័ន្ធនឹងកម្មករដែលអត់ការងារធ្វើ បើតាមការបញ្ជាក់ពីគណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភាបានឲ្យដឹងថា កម្មករដែលអត់ការងារធ្វើដោយសារតែការបិទរោងចក្របណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩នោះ គឺកម្មករទាំងនោះទទួលបានផលប្រយោជន៍ចំនួន៣ពីខាងរោងចក្រ ក្នុងនោះទទួលបាននូវប្រាក់បំណាច់អតីតភាពការងារ ទទួលបានប្រាក់បៀវត្សចុងក្រោយនិងទទួលបានប្រាក់ថ្លៃឈប់សម្រាកដែលនៅសេសសល់។
លោក ឃួង ស្រេង. អភិបាលរាជធានីភ្នំពេញ បានមានប្រសាសថា ចំពោះគណៈប្រតិភូគណៈកម្មការទី៨នៃរដ្ឋសភាដែលចុះមកជួបពិភាក្សាការងារនេះគឺដើម្បីពិនិត្យទៅលើការងារមួយចំនួនរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិសេសការងារដែលរាជរដ្ឋាភិបាលប្រតិ ភូកម្មពីថ្នាក់ជាតិមកឱ្យថ្នាក់ក្រោមជាតិអនុវត្ត។ចង់ដឹងពីវឌ្ឍនភាពការងារ ចង់ដឹងពីបញ្ហាប្រឈម និងតម្រូវការមួយចំនួនរបស់ថ្នាក់ក្រោមជាតិសំដៅធ្វើយ៉ាងណា ដើម្បីឲ្យប្រជាពលរដ្ឋអាចទទួលយកបាននូវសេវាដែរអាជ្ញាធរថ្នាក់ក្រោមជាតិប្រគល់ទៅឲ្យទៅប្រជាពល រដ្ឋ៕
សំរិត