ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌីពណ៌សបើកបរ ក្នុងស្ថានភាពល្បឿនលឿនដូចហោះខណៈពេលបើកបរមិនបានប្រុងប្រយ័ត្ននោះទេបាន រេចង្កូតជ្រុលទៅបុកបង្គោលរបងស្ថានទូតបារាំងបណ្តាលអោយរងការខូចខាតរថយន្តស្ទឺទាំងស្រុង តែសំណាងល្អអ្នកបើកបររងរបួសស្រាល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង
៣ទាបភ្លឺឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១តាមបណ្តោយមហាវិថី ព្រះមុនីវង្សនៅចំណុចស្ថានទូតបារាំងស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលយាមនៅគោលដៅនេះបានអោយដឹងថាមុនពេលកើតហេតុ គឺរថយន្តបង្កមួយគ្រឿងម៉ាកអូឌី A7 ពណ៌សពាក់
ស្លាកលេខនគរបាល 2-2764បើកបរដោយបុរសម្នាក់តាមបណ្តោយមហាវិថី
ព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើងខណៈពេលបើកមកដល់ចំណុចកើតហេតុ ដោយសារតែរថយន្តបង្កមិនបើកក្នុងស្ថានភាពយ៉ាងលឿនដូចហោះមិនបានប្រយ័ត្ននោះទេហើយសង្ស័យម្ចាស់រថយន្ត ងងុយដេកផង ងោកមួយភាំងទើបរេចង្កូតមកឆ្វេងដៃមកបុករះបង្គោលរបងស្ថានទូតបារាំង
បណ្តាលអោយអស់បាក់រាយប៉ាយពេញផ្លូវហើយរថយន្តបង្កខ្ទាតជាង200ម៉ែត្ររងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខជំហៀងខាងឆ្វេងថែមទាំងដាច់ក្រឡេកង់នឹងដាច់បូម
ខ្ទាតពេញផ្លូវហើយផ្ទុះព្រូងទាំងសងខាងសំណាងល្អអ្នកបើកបររងរបួសស្រាលភ្លាមៗនោះដែលម្ចាស់អ្នកបើកបរគឺចេញមកដោះស្លាកលេខចេញដើម្បីយកទៅទុករួចគេចចេញពីកន្លែងកើតហេតុបាត់បន្សល់ទុកនៅតែរថយន្តបង្កហើយអោយតំណាងមកជួយដោះស្រាយហើយគ្រោះថ្នាក់នេះគឺខូចខាតបង្គោលរបងអស់ចំនួន១៤បង្គោលមានបាក់ខ្លះនឹងខូចខាតតិចតួចខ្លះ។
ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបាន
សមត្ថកិច្ចធ្វើការវាសវែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយនឹងផាក់ពិន័យទៅតាមនីតិវិធី៕
ដោយ៖ រ៉ារ៉ា