លោកយាយចំណាស់ម្នាក់ត្រូវជនមិនស្គាល់មុខសម្លាប់ក្នុងបន្ទប់នៅស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្ដាល: មានករណីឃាតកម្មមួយ ដោយលោកយាយម្នាក់ត្រូវបានជនមិនស្គាល់អត្តសញ្ញាណម្នាក់សម្លាប់ បណ្ដាលឲ្យស្លាប់ក្នុងបន្ទប់ ខណៈនៅផ្ទះម្នាក់ឯង ដែលបង្កការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃទី​១៨​ ខែ​កុម្ភៈ​​ ឆ្នាំ​២០២១​ វេលាម៉ោង​១០​និង៣០នាទី ស្ថិតក្នុងភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ​ ខេត្តកណ្ដាល​។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា លោកយាយរងគ្រោះឈ្មោះ​ ម៉េង​ ហ៊ាង​ អាយុ៦២ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរនៅផ្ទះ មានទីលំនៅភូមិទួលសង្កែ ឃុំកំពង់កុង​ ស្រុកកោះធំ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ​មិនស្គាល់អត្តសញ្ញាណ​។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ខណៈដែលកូនៗនិងចៅៗមិននៅផ្ទះ លោកយាយរងគ្រោះបាននៅផ្ទះម្នាក់ឯងក្នុងបន្ទប់ លុះមកដល់វេលាម៉ោងប្រហែល១០ជាង ចៅលោកយាយរងគ្រោះ ឈ្មោះ​ លី​ គុយអេង​ បានត្រឡប់មកដល់ផ្ទះវិញ ស្ងាត់មិនឮសម្លេងមាត់ក.យាយរបស់ខ្លួន ក៏ដេីរចូលទៅក្នុងផ្ទះ​ ភ្លាមនោះក៏បានឃេីញលោកយាយរបស់ខ្លួនដេកដួលនៅក្នុងផ្ទះ​ ដោយរដៃស្តាំបស់លោកយាយរងគ្រោះមានស្នាមមុតចេញឈាម​និងស្នាមរលាត់ស្បែកត្រង់ក​ និយាយពុំរួច​ តែនៅដឹងខ្លួន បេីកភ្នែក​ រួចក៏ស្រែកឆោឡោដល់អ្នកជិតខាងឲ្យមកជួយសង្រ្គោះដឹកយកទៅមន្ទីរពេទ្យ តែលោកយាយរងគ្រោះបានស្លាប់បាត់ទៅហើយខណៈដល់មន្ទីរពេទ្យ។បន្ទាប់ពីមានហេតុការណ៍កើតឡើង កម្លាំង ជំនាញ​ស្រុក សហការជាមួយ​កម្លាំងនគរបាលប៉ុស្តិ៍​កំពង់កុង ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ពិនិត្យកន្លែងកើតហេតុ ពិនិត្យសាកសពជនរងគ្រោះឃើញថា ជនរងគ្រោះមានស្លាកស្នាម ហេីមជាំលេី ក
ក្រោមថ្គាមខាងស្ដាំ​ ហេីមជាំ ក ខាងស្ដាំ​ លេីឆ្អឹងដងកាំបិត​ និងស្នាមមុតដាច់លេីម្រាមដៃ​ និងខ្នងដៃខាងស្ដាំ​ ។ ក្រៅពី​ស្លាក
ស្នាមនេះ​ ពុំមានស្លាកស្នាមអ្វីផ្សេងទៀតឡេីយ។
​ តាមការសន្និដ្ឋាន​របស់សមត្ថកិច្ច ជនរងគ្រោះ​ស្លាប់ដោយរង របួស ធ្ងន់ធ្ងរ លេីកខាងស្ដាំ​ និងហេីមជាំកខាងឆ្វេងលេីឆ្អឹងដងកាំបិត​ បណ្ដាលឲ្យ​ស្លាប់ អាចជាអំពើ ឃាតកម្ម ។
ក្រោយពីពិនិត្យសាកសពចប់សព្វ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print