នារីវ័យក្មេងម្នាក់បានស្លាប់ និងបុរសម្នាកទៀតរងរបួស ខណៈជិះម៉ូតូរេចង្កូតធ្លាក់ចូលក្រោមស្ពាន

ចែករំលែក៖

ខេត្តកំពង់ចាម៖ នារីវ័យក្មេងម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុហើយបុរសម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង២ និង២០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំនុចស្ពានថ្នល់កែង ឃុំជាលាបាធាយ ដោយសារករណីគ្រោះថ្នាក់ចរាចរកើតឡើងរវាងម៉ូតូបើករេចង្កូតដួលធ្លាក់ស្ពានខ្លួនឯង។

ហេតុការណ៍ខាងលើនេះកើតឡើងដោយម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅស្លាកភ្នំពេញ១FE៤០៤៦បើកបរដោយសៀក ជា ប្រុស ២៥ នៅភូមិត្រាវភ្នីឃំុតាំងក្រសាំងបាធាយមានទិសដៅពីជើងទៅត្បូង អាចបើកក្នុងល្បឿនលឿនក៏ជ្រុលចង្កូតធ្លាក់ទៅក្រោមស្ពានបណ្តាលអោយរបួសមនុស្សម្នាក់របួសធ្ងន់ជាអ្នកបើកម៉ូតូ និងស្លាប់មនុស្សម្នាក់ទៀតឈ្មោះសៀក ចាន់ ស្រី អាយុ២២ឆ្នាំរស់នៅភូមិជាមួយគ្នា។

ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលនិងចោមរោមអន្តរាគមន៍ជួយសង្គ្រោះ តែដោយស្ថានភាពរបួសធ្ងន់ធ្ងរនារីវ័យ២២ឆ្នាំបានស្លាប់ដេកស្តូបស្តូមហើយបុរសម្នាក់ទៀតត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យ៕

20160228175611

20160228175607

20160228175605

20160228175612

20160228175613

20160228175604

20160228175609

20160228175607 (1)

20160228175606

...

ដោយ៖ វណ្ណះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print