នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ៖ ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឲ្យការងារបង្ការបង្រ្កាបគ្រឿងញៀន

ចែករំលែក៖

ភំ្នពេញ ៖ អគ្គស្នងការរងនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានលើកឡើងថា «ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គឺដើម្បីបម្រើឲ្យការងារបង្ការបង្រ្កាបគ្រឿងញៀន និងរក្សាបាននូវព័ត៌មានរបស់ជនល្មើស ដែលធ្លាប់ប្រព្រឹត្តបទល្មើសនោះ»។

ការលើកឡើងរបស់ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន ប្រចាំឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ។
លោកអគ្គស្នងការរងនគរបាលជាតិ បានថ្លែងនូវការលើកសរសើរដល់បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងកិច្ចការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា (Database System) គ្រប់គ្រងបទល្មើសគ្រឿងញៀន ។ ឯកឧត្តម ក៏បានលើកទឹកចិត្តជូនរង្វាន់ដល់បណ្តាស្នងការដ្ឋានរាជធានី-ខេត្ត ដែលមានស្នាដៃ និងឲ្យដាក់បញ្ចូលក្រុមបញ្ចូលទិន្នន័យនេះ ទៅក្នុងការចូលរួមក្នុងកិច្ចប្រតិបត្តិការផងដែរ ដើម្បីឲ្យពួកគេបានការលើកទឹកចិត្តបន្តទៀត ។

ដើម្បីឲ្យការបញ្ចូលទិន្នន័យទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាមានប្រសិទ្ធបន្ថែមទៀត នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានដាក់ចេញនូវទិសដៅបន្ត ចំនួន៤ចំណុច ៖
១-បន្តធ្វើបច្ចុប្បន្នភាព (UPDATE) ប្រព័ន្ធបច្ចេកទេស (Database System) មានដូចជា ៖ មុខងារស្គេនមុខ និងបង្កើត APP STORE និង PLAY TSORE សម្រាប់ប្រើប្រាស់លើទូរស័ព្ទដៃ
២-បង្កើនការបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន ស្គេនខ្ចៅដៃជនល្មើសទៅក្នុងប្រព័ន្ធបច្ចេកទេសឲ្យបាន១០០%(អនុវត្តជាប្រចាំ)។
៣-ធ្វើរបាយការណ៍បូកសរុបលទ្ធផលអនុវត្តលើកប្រព័ន្ធបច្ចេកវិទ្យាប្រចាំខែ ត្រីមាស ឆមាស និងឆ្នាំជូនថ្នាក់ដឹកនាំ ។
៤-ត្រៀមបន្តបើកវគ្គបណ្តុះបណ្តាលខ្លីៗបន្ថែម ដល់មន្រ្តីជំនាញដែលគ្រប់គ្រងប្រព័ន្ធបច្ចេកទេស (Database System) នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ។

មុននឹងបញ្ចប់កិច្ចប្រជុំ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ប្រគល់កុំព្យូទ័រ និងឧបករណ៍ស្កេនខ្ខៅដៃ ជូនស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជាលើកចុងក្រោយ សរុប ៤០គ្រឿង សម្រេចតាមផែន ៕

...

ដោយ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print