ទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ ដើម្បីផ្សព្វផ្សាយ «សារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាលក្នុងអំឡុងពេល ការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩» នៅស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ប្រារព្វទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២១ ដើម្បីផ្សព្វផ្សាយ «សារប្រយោជន៍នៃការមកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាលក្នុងអំឡុងពេល ការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩» …!!

ដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ នៅថ្ងៃសៅរ៍ ៩កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រុមការងារឥស្សជនឆ្នើមថ្នាក់ខេត្ត ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅភិរុណ អនុប្រធានអចិន្ត្រៃគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំង សមាជិក សមាជិការគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា នៅមន្ទីរពេទ្យបង្អែក រមាសហែក ។

ក្នុងឪកាសនោះ លោកវេជ្ជបណ្ឌិត ភាវ សុសត្តាប្រធាន ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិរមាសហែកខេត្តស្វាយរៀងបានឲ្យដឹងថា ការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិរមាសហែកគ្របដណ្ដប់ផ្នែកសុខភាពមាន១ស្រុករដ្ឋបាល១៦ឃុំស្មើ ២០៤ ភូមិមានប្រជាពលរដ្ឋសរុប ១៤៥.០៣១ស្ត្រី៧៥.២៨៩នាក់មានមន្ទីរពេទ្យបង្អែកកម្រិតពីផ្ដល់សេវាសំណុំសកម្មភាពបង្គ្រប់មានគ្រែសរុប៨៦និងមានមណ្ឌលសុខភាព ចំនួន១៣។

លោកបន្តថា ជាការពិតណាស់ក្នុងឆ្នាំ ២០២០ កន្លងទៅនិងរហូតមកដល់ថ្ងៃនេះពិភពលោកមានការរាតត្បាត ជាសកលឆ្លងជំងឺ covid-១៩ដោយឡែកប្រទេសកម្ពុជាយើងក៏បានរងផលប៉ះពាល់ផងដែរទន្ទឹមបញ្ហាជំងឺកូវីដ១៩ រាជរដ្ឋាភិបាល បាននៅតែបន្តអនុវត្តគោលនយោបាយគាំពារសង្គមបានជួយដល់ប្រជាជនរងគ្រោះឲ្យទទួលបាននូវការឧបត្ថម្ភគាំទ្រជីវភាពរស់ជាប្រក្រតីនិងលើកកម្ពស់សុខុមាលភាពមាតាទារកនិងកុមារតូចធានាការផ្ដល់សេវាសុខភាពជាសកលព្រមទាំងនៅបន្តជួយដល់ស្ត្រីក្រីក្រដែលមានប័ណ្ណមូលនិធិសមធម៌និងកម្មការិនីទទួលបានអត្ថប្រយោជន៍ការថែទាំសុខភាពដូចជាការពិគ្រោះពិនិត្យព្យាបាលជំងឺការឧបត្ថម្ភថវិកាពេលសម្រាកមាតុភាពការអនុវត្តការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីក្រីក្រមានប័ណ្ណមូលនិធិសមធម៌ពេលមានផ្ទៃពោះនិងកូនអាយុក្រោម ២ ឆ្នាំឬមានប័ណ្ណអទិភាពផងដែរ។

លោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា បានគូសបញ្ជាក់ ពីអត្ថប្រយោជន៍ និងសារសំខាន់ដែលអង្គការសហប្រជាជាតិ បានសម្រេចផ្តល់គោរមងារជាឥស្សរជនឆ្នើម ថ្នាក់ជាតិ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសសកម្មភាពក្នុងការចូលរួមកាត់បន្ថយអត្រា មរណៈមាតា និងទារក សំដៅបង្កើតធនធានមនុស្សដើម្បីអភិវឌ្ឍសង្គមជាតិ ។

ទន្ទឹមនឹងនេះ លោកស្រី បានថ្លែងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងកូវីដ-១៩ ការការពារប្រជាជន និងជួយរក្សាលំនឹងជីវភាពរបស់ប្រជាជនក្រីក្រ ជនងាយរងគ្រោះ ព្រមជាមួយការធានាបាន និរន្តរភាពការងារ របស់ប្រជាជន បើទោះបីជា កូវីដ-១៩ បានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរលើវិស័យសុខុមាលភាពសង្គម សេដ្ឋកិច្ច ។ល។

ជាមួយគ្នានេះ លោកស្រី បានអំពាវនាវឱ្យស្ត្រីមានផ្ទៃពោះ ស្ត្រីជាមាតា ស្ត្រីក្នុងវ័យបន្តពូជ និងមន្ត្រីសាខា-អនុសាខាកាកបាទក្រហមកម្ពុជា ក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា ចូលរួមអនុវត្តតាម អនុសាសន៍ក្នុងការថែទាំសុខភាពម្តាយនិងកូនក្នុងបរិបទ «រស់នៅធម្មតាតាមបែបគន្លងថ្មី» របស់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវស្ថានភាព សុខភាពមាតា ទារក និងកុមារនៅកម្ពុជា ផងដែរ។

ក្នុងឱកាសនោះដែរក្រុមគ្រូពេទ្យ បានធ្វើការផ្សព្វផ្សាយស្តីពីស្ថានភាពសារប្រយោជន៍នៃការ មកពិនិត្យផ្ទៃពោះ និងការថែទាំក្រោយសម្រាល និងសារៈសំខាន់ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ ប្រជាពលរដ្ឋទាំងអស់ផងដែរ ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print