នាង អ៊ីត លេចដំណឹងលែងប្តីកម្សត់កម្រជាគ្រូបង្រៀន

ចែករំលែក៖

ភ្នំពេញ៖ តារាកំប្លែងស្រី អ្នកនាង សេន ចិន្តា ហៅនាង អ៊ីត ត្រូវបានគេទម្លាយឲ្យដឹងថា នាងបានសម្រេចចិត្តលែងប្តីកម្រត់កម្រជាគ្រូបង្រៀននោះបាត់ទៅហើយបន្ទាប់ពីមានរឿងរ៉ាវរកាំរកូសនៅក្នុងគ្រួសារជាច្រើនខែ។

ក្រោយប្រឡូកក្នុងការងារសិល្បៈជាង៥ឆ្នាំនេះ តារាកំប្លែងស្រីសម្តីបាននាង អ៊ីត ទទួលបានជោគជ័យខ្ពស់គួរកត់សម្គាល់ហើយនាងក៏ស្ថិតក្នុងចំណោមតារាកំប្លែងដែលមានខ្ទង់ចំណូលខ្ពស់ផងដែរ។ ទោះជាយ៉ាងណាជីវិតគ្រួសាររបស់នាងមិនទទួលបានសុភមង្គលច្រើននោះទេ។ កន្លងមក នាងអ៊ីត តែពោលជាប់ៗមាត់ថានឹងមិនភ្លេចប្តីភ្លេចកូនឡើយទោះបីនាងបានល្បីល្បាញនិងមានលុយកាក់ហូរហៀរក្តី។ ប៉ុន្តែដំណឹងចុងក្រោយពីអ្នកភូមិត្រាចកុះ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺបានលើកឡើងថា តារាស្រីរូបនេះបានសម្រេចចិត្តលែងលះស្វាមីដែលមានមុខរបរជាគ្រូបង្រៀនហើយ ក្រោយពីលេចចេញរឿងរ៉ាវចម្រូងចម្រាសមួយចំនួននៅក្នុងគ្រួសារជាយូរមកហើយប៉ុន្តែនាងព្យាយាមលាក់បាំង។ ប្រភពលើកឡើងថា រឿងរ៉ាវដែលនាំឲ្យចំណងស្នេហ៍ជាមួយស្វាមីឈានដល់ផ្លូវទាល់ក្រោយពីនាងអ៊ីត ទទួលដំណឹងថា ស្វាមីដើរបាត់ពីផ្ទះញឹកញាប់គ្រានាងចេញទៅសម្តែង ហើយនាងបានដាក់លក្ខខណ្ឌឲ្យស្វាមីបញ្ចប់ការដើរហើរយប់ព្រលប់ច្រើន ដែលធ្វើឲ្យស្វាមីនាងមិនសប្បាយចិត្តនិងបង្កើតជារឿងរ៉ាវចម្រូងចម្រាសកាន់តែខ្លាំងឈានដល់ការចែកផ្លូវគ្នាតាមផ្លូវច្បាប់។

ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះតារាស្រីវ័យ៣២ឆ្នាំរូបនេះសុំមិនធ្វើការបកស្រាយច្រើនជុំវិញបញ្ហានេះប៉ុន្តែនាងមិនបានបដិសេធទៅនឹងការលើកឡើងខាងលើដែរ។ នាងថា “ខ្ញុំសុំមិនបញ្ជាក់អំពីរឿងនេះ គឺទុកឲ្យពេលវេលាជាអ្នកបញ្ជាក់ចុះ”។ នាងថា បើមានឱកាសណាល្អនាងនឹងលើកឡើងអំពីបញ្ហាគ្រួសារ។    នាងបញ្ជាក់ដែរថា អ្វីដែលនាងចង់គិតពេលនេះគឺពេលវេលារកប្រាក់និងការងារសិល្បៈផ្សេងៗនឹងមិនចង់រំលឹកអំពីរឿងគ្រួសារដែរ ហើយពេលវេលានឹងជាអ្នកកំណត់ថារឿងខាងលើនឹងទៅជាយ៉ាងណា។

នាងអ៊ីត បានក្លាយជាអ្នកមេម៉ាយកូនមួយដូចគ្នាទៅនឹងតារាកំប្លែងរួមក្រុមរបស់នាងដែរគឺនាងខ្ញុង។ ប៉ុន្តែក្រោយលែងប្តីគេសង្កេតឃើញថារូបសម្រស់របស់នាងអ៊ីតកាន់តែស្រស់ស្អាតច្រើនជាងមុនដែលគេដឹងថានាងបានទៅកែកុនផ្នែកសម្ផស្សខ្លះៗដែលមិនពិបាកនឹងធ្វើឲ្យនាងរកគូស្នេហ៍ថ្មីបាននោះដែរ។ ទោះជាយ៉ាងណាក្តីប្រភពពីអ្នកកៀកកិតស្និទ្ធនឹងនាងលើកឡើងថា នាងមិនចង់ ហែកហួររឿងរ៉ាវប្រះស្រាំគ្រួសារកាន់តែធំឲ្យមហាជនដឹងតែប៉ុណ្ណោះ។ ប្រភពពីស្រុកកំណើតនាងបានលើកឡើងថា ពេលនេះកូនស្រីតែមួយវ័យ១៣ឆ្នាំនោះបាននឹងកំពុងរស់នៅជាមួយជីដូនជីតា ដែលជាម្តាយឪពុករបស់នាងអ៊ីត ដែលយូរៗម្តងគេបានឃើញនាងទៅជួបមុខកូនម្តងព្រោះតែនាងជាប់នឹងការងារសិល្បៈជាច្រើននៅភ្នំពេញនិងខេត្តនានានោះ។ ចំណងស្នេហ៍នាងទំនងជាមិនអាចវិលរកស្ថានភាពដើមវិញបាននោះទេខណៈដែលបណ្តឹងលែងលះត្រូវបានចេញប្រកាសជាស្ថាពរពីតុលាការខេត្តកំពង់ស្ពឺរួចហើយដែរ៕

IMG_0226

IMG_0225

IMG_0214

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print