ឆ្លង​ចរន្តអគ្គិសនី​ឆេះ​ផ្ទះ​វីឡា​មួយកន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​

ចែករំលែក៖

​ភ្នំពេញ ៖ មានការឆ្លងចរន្តអគ្គិសនីបង្កជាផ្សែងហុយ​ខ្មួលខ្មាញ់ចេញពីផ្ទះ​វីឡា​មួយកន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ម្ចាស់ផ្ទះ និង​អ្នកជិតខាង​ទាំង​ព្រឹក​បានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញមកធ្វើអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅ​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ផ្ទះ​វីឡា​លេខ​០៦ ផ្លូវលេខ៥៧២ សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​
​​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ផ្ទះ​វីឡា​នេះបិទទ្វារ​របង​ជិត​ដោយមាន​ម្ចាស់ផ្ទះ និង​អ្នកបម្រើ​ដេក​សម្រាក​នៅ​ខាងក្នុង ស្រាប់តែមានផ្សែងហុយចេញពីក្នុងវីឡានេះ ទើបបង្កឲ្យមានភ្ញា​ក់ផ្អើល​ដល់​ម្ចាស់ផ្ទះ​ និង​អ្នកជិតខាង​នាំគ្នាជួយ​យក​បំពង់​​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់ទប់ស្កាត់​អស់​ជាច្រើន​បំពង់។ ដោយ​ស្ថានភាព​មិនអាច​គ្រប់គ្រង​បាន​ទើប​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន ហើយភ្លាមៗ​នោះ​កម្លាំង​ការិយាល័យ​នគរបាល​បង្ការ​និង​ពន្លត់​អគ្គិភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញបានបញ្ជូន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង ទៅដល់​កន្លែង​កើត​ដើម្បី​បាញ់​ទឹក​ទប់ស្កាត់​ឲ្យ​រលត់​ជា​ស្ថាពរ​ទៅវិញ នៅ​វេលាម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល​។​

​សមត្ថកិច្ច​ជំនាញ​បានបញ្ជាក់​ឲ្យ​ដឹងថា ហេតុការណ៍​អគ្គិភ័យ​នេះ គឺ​បណ្តាលមកពី​ឆ្លង​ចរន្តអគ្គិសនី​បណ្តាញ​ខ្សែភ្លើង​ត​ជាប់​ជាមួយនិឹង​ទូទឹកកក​ ហើយនៅក្នុងហេតុការណ៍នេះដែរក៏មិន​មាន​នរណាម្នាក់ រងរបួស​នោះទេ គ្រាន់តែ​ខូចខាត​សម្ភាររបស់​ម្ចាស់ផ្ទះ​មួយចំនួន​ប៉ុណ្ណោះ​៕

...

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print