លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអធិបតិក្នុងពិធីក្រុងពាលីបើកការដ្ឋានជួសជុលគោបុរៈខ្លោងទ្វារអង្គរធំសៀមរាប(ហៅខ្លោងទ្វាតាកាវ)ដែល មានសភាពទ្រុឌទ្រោមខ្លាំង

ចែករំលែក៖

ខេត្តសៀមរាប៖ ពិធីក្រុងពាលីបើកការដ្ឋានជួសជុលគោបុរៈខ្លោងទ្វារអង្គរធំ សៀមរាប (ហៅខ្លោងទ្វាតាកាវ) ស្ថិតនៅប៉ែកខាងលិចនៃទីក្រុងអង្គរធំដែលតំបន់ទេសចរណ៍ប្រវត្តសាស្រ្ត ដោយមានសទ្ធាជ្រះថ្លាយ៉ាងមុតមាំរបស់លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកាពុទ្ធសាសឧបត្ថម្ភក៏កិត្តិបណ្ឌិត សៀង ចាន់ហេង (អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ នារសៀលថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២១នេះ។
ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ នៅក្នុងពិធីបួងសួងនោះ ក៏មានការនិមន្តនឹងអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ លោក ស្រី អភិបាលរងខេត្តសៀមរាប មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់។
លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបួងសួងឲ្យសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមសម្តេចទាំងទ្វេរមានសុខភាពល្អ ដើម្បីបន្តដឹកនាំកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍បន្ថែមទៀត និងជូនពរដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា និងរដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នាជារៀងរហូត។ ការប្រារព្ធធ្វើពិធីនេះឡើងបាន ដោយសារប្រទេសជាតិមានសុខសន្តិភាព ជាពិសេស បង្ហាញពីទឹកចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត គោរពស្រឡាញ់ប្រណិបត្តិ ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដើម្បីថែរក្សាការពារវិស័យព្រះពុទ្ធសាសនា ឱ្យកាន់តែមានភាពរុងរឿងនិងរីកចំរើន។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាល នឹងត្រូវបន្តរក្សាការប្រុងប្រយ័ត្នឲ្យបានខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ខណៈពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការរាត្បាតយ៉ាងខ្លាំងដោយសារជម្ងឺមួយនេះ។
ក្នុងឱកាសនោះ លោកជំទាវឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកាពុទ្ធសាសឧបត្ថម្ភក៏កិត្តិបណ្ឌិត សៀង ចាន់ហេង (អគ្គនាយិកាក្រុមហ៊ុន ហេង អភិ វឌ្ឍន៍ មានប្រសាសន៏ថា ខ្លោងទ្វារតាកាវ គឺជាខ្លោងទ្វារមួយក្នុងចំណោម ខ្លោងទ្វារ ទាំង៥ នៃក្រុងអង្គរធំ ដែលស្ថិតនៅទិសខាងលិច នៃប្រាសាទ បាយ័ន។ ដោយសារអាយុកាល អាកាសធាតុ សង្គ្រាម កង្វះការថែទាំ និងការដុះដាលនៃដើមឈើ បណ្តាលឱ្យរូបចម្លាក់បង្កាន់ដៃយក្ស និងទេវតា ជាច្រើនដួលរលំ ហើយក៏បានធ្វើឱ្យរចនាសម្ពន្ធ របស់ខ្លោងទ្វារមួយភាគធំ ពិសេសរូបដំរីទាំង៤ បានរងនូវការខូចខាតជាខ្លាំង ដែលតម្រូវឱ្យមានការជួសជុល ដើម្បីសង្គ្រោះ និងអភិរក្ស។
សូមបញ្ជាក់ថា៖ កន្លងមកកាលពីខែមេសាឆ្នាំ២០២០ លោកជំទាវឧកញ៉ា អគ្គនាយិកានៃក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានប្រកាសថា ខ្លួនបានផ្ដល់ថវិកា ដល់អាជ្ញាធរជាតិអប្សរា ប្រមាណ៣០ម៉ឺនដុល្លារអាមេរិក ដើម្បីជួសជុលខ្លោងទ្វារ ចូលបរិវេណក្រុងអង្គរធំ ពីខាងលិច ឬហៅថា ខ្លោងទ្វារតាកាវ ស្ថិតនៅសង្កាត់គោកចក ក្រុងសៀមរាប។ ការឧបត្ថម្ភថវិកានេះ ធ្វើឡើងស្របពេល ដែលលោកជំទាវឧកញ៉ា អគ្គនាយិកា បានអញ្ជើញមកទស្សនាសមិទ្ធផលនានា ដែលបាន ជួយជួសជុលកម្លងមក រួមមានប្រាសាទកណ្ដាលស្រះស្រង់ និងជួសជុលរហាត់ទឹកនៅក្នុងរមណីយដ្ឋានអង្គរជាដើម៕.

...

សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print