លោក ឃួង ស្រេង ប្រកាសពីសមាសភាពក្រុមការងារ ផែនការហិរញ្ញាវត្ថុ លើការគ្រប់គ្រងលូទឹកកខ្វក់នៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោកឃួង ស្រេង អភិបាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំមួយ ដើម្បីប្រកាសសមាសភាពក្រុមការងារផែនការហិរញ្ញវត្ថុលើការគ្រប់គ្រងលូទឹកកខ្វក់នៅរាជធានីភ្នំពេញ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំសម្រាប់ការងារគ្រប់គ្រង ជួសជុលនិងថែទាំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដោយមានតំណាងអង្គការJICA ជប៉ុននិងមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀតនៅសាលារាជធានីភ្នំពេញចូលរួមផងដែរ ។
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើជាប្រធាន,លោកកើត ឆែ អភិបាលរងរាជធានី,លោកកែ ពន្លក នាយករងរដ្ឋបាលជាអនុប្រធាន និងមានសមាជិកចំនួន៨រូបទៀតផងដែរ។
ក្រុមការងារនេះមានតួនាទី និងភារកិច្ចដូចតទៅ៖ រៀបចំផែនការយុទ្ធសាស្ត្រថវិកា និងផែនការថវិកាប្រចាំឆ្នាំសម្រាប់ការងារគ្រប់គ្រង ជួសជុលនិងថែទាំគម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ។ រៀបចំសុំបញ្ចូលគម្រោងចំណាយលើប្រតិបត្តិការជួសជុលនិងថែទាំទៅក្នុងផែនការយុទ្ធសាស្ត្រថវិកាផែនការវិនិយោគ៣ឆ្នាំរំកិល និងផែនការប្រចាំឆ្នាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធានាបាននូវស្ថិរភាពនៃការអនុវត្តគម្រោង។រៀបចំអនុវត្តគម្រោងចំណាយឲ្យបានស្របតាមនិីតិវិធីហិរញ្ញវត្ថុជាធរមាន។ ធ្វើការត្រួតពិនិត្យគុណភាព និងភាពគ្រប់ជ្រុងជ្រោយនៃប្រតិបត្តិការក្នុងការអនុវត្តគម្រោង,បំពេញភារកិច្ច សម្របសម្រួលការងារពាក់ព័ន្ធផ្សេងៗទៀត តាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ៕

...

សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print