អង់គ្លេសគ្រប់គ្រងបានការឆ្លងរាលដាលក្នុងប្រទេស ត្រៀមបើកដំណើរការសេដ្ឋកិច្ចវិញ

ចែករំលែក៖

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសថា នឹងដកច្បាប់បម្រាមទាំងឡាយដែលបានអនុម័តរយៈពេលជាង៣ខែកន្លងមក។ ការប្រកាសខាងលើ ក្រោយពេលប្រទេសនេះគ្រប់គ្រងបានស្ថានភាពនៃការឆ្លងនៅក្នុងប្រទេស។
តាមតួលេខរបស់ក្រសួងសុខាភិបាលអង់គ្លេស បានបញ្ជាក់ថា កូវីដ-១៩ បានថយចុះពីមួយថ្ងៃទៅមួយថ្ងៃ។ អ្នកឆ្លងនៅក្នុងប្រទេសអង់គ្លេស ធ្លាក់ចុះក្រោម១ម៉ឺននាក់ក្នុងមួយថ្ងៃ និងស្លាប់ជាង ២០០នាក់។
បើទោះបីអ្នកឆ្លងនៅមានចំនួនខ្ពស់ ប៉ុន្តែចំនួននោះ ស្មើនឹង១/៦នៃការឆ្លងកូវីដ-១៩ លើកទីពីរ កាលពីខែវិច្ឆិកានិងខែធ្នូឆ្នាំ២០២០។ តាមក្រសួងសុខាភិបាលអង់គ្លេស ចំនួនអ្នកឆ្លងនៅក្នុងប្រទេសនេះថយចុះពី៣ទៅ៦ភាគរយ ជារៀងរាល់ថ្ងៃ។
ទន្ទឹមនឹងការឆ្លងរាលដាលថយចុះខ្លាំង អង់គ្លេសក៏ទទួលបានជោគជ័យនៅក្នុងការទប់ស្កាត់វីរុសប្រភេទថ្មី ចូលពីក្រៅប្រទេសផងដែរ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេសលោក Matt Hancock បានបញ្ជាក់ថា Hancock វីរុសប្រភេទថ្មីមកពីតំបន់អាហ្វ្រិក ត្រូវបានគ្រប់គ្រង ។ បច្ចុប្បន្ន វីរុស ប្រភេទថ្មីនៅអង់គ្លេសមានតែ ៣០០នាក់ប៉ុណ្ណោះ ក្នុងរយៈពេល ជាង១ខែកន្លងមក។
ទាំងនោះហើយបានជា រដ្ឋមន្ត្រីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock បញ្ជាក់ថា អង់គ្លេស អាចនឹងចាប់ផ្តើម កាត់បន្ថយការរិឹតត្បិតដើម្បីដំណើរការសេដ្ឋកិច្ចបន្តិចម្តងៗ។ តាមគម្រោង អង់គ្លេសនិងលុបច្បាប់រិឹតត្បិតនៅថ្ងៃទី២២ខែកុម្ភៈនេះ។ ជាមួយគ្នានោះនឹងអនុញ្ញាតឲ្យសាច់ញាតិ អាចទៅសួរសុខទុក្ខឪពុកម្តាយ នៅក្នុងមណ្ឌលចាស់ជរា ចាប់ពីថ្ងៃទី ៨ខែមីនា។
អង់គ្លេស ជាប្រទេសដំបូងគេនៅអឺរ៉ុប បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដែលមកទល់ពេលនេះ មានពលរដ្ឋអង់គ្លេសដល់ទៅជាង ១៧,៦លាននាក់ហើយបានចាក់វ៉ាក់សំាងម្ជុលទីមួយ រួចរាល់។ តាមគម្រោងដល់ចុងខែកក្កដាឆ្នាំ២០២១ ពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងនឹងទទួលបានការចាក់វ៉ាក់សាំង ប្រសិនបើមានតម្រូវការ៕ដោយ សាធី

...

រូបភាព៖The guardian

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print