យាយនិងតាដេកលក់មួយភាំងចៅស្រីលង់ទឹកស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ក្មេងស្រីម្នាក់ភ្ញាក់ពីគេងដើរចុះពីអង្រឹងលង់ទឹកស្លាប់ ខណៈយាយនិងតាដេកលក់នៅ រសៀល នៅថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ ២០២១ នៅចំណុចវាលស្រែតាអន ស្ថិតក្នុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ។
ក្មេងរងគ្រោះឈ្មោះសុភា លក្ខិណា អាយុ ខួប១ខែ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ថាៈមុនកើតហេតុ យាយ ឈ្មោះ លិញ ចំណាន អាយុ៤៣ឆ្នាំ និងតាឈ្មោះ ហ៊ាង លួត អាយុ៤៤ឆ្នាំ រស់ នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ស្ថិតសិរីសោភ័ណ បានយកចៅស្រីខាងលើមកលេងនៅជាមួយពួកគាត់បន្ទាប់មកបានដាក់ចៅ ឲ្យគេងក្នុងអង្រឹង ហើយយាយនិងតាក៌គេងលង់លក់ស្រាប់តែ ភ្ញាក់ពីរដំណេកបាត់ចៅ ស្រីមិនឃើញពួកគាត់សង្ស័យថាចៅរបស់គាត់ប្រហែលជាលង់ទឹកស្រះនៅមុខផ្ទះ ពេលពួកគាត់ទៅដល់ស្រាប់តែឃើញចៅអណ្តែតទឹកបាត់ទៅហើយ ពេលនោះពួកគាត់យកចៅមកសង្គ្រោះ តែជួយមិនបានព្រោះក្មេងរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ក្រោយពីពិនិត្យរបស់សមត្ថកិច្ចរួចរាល់ក្មេងរងគ្រោះមិនជាប់ពាក់ពន្ធករណីឃាតកម្មបានប្រគល់សពក្មេងស្រី ឲ្យឪពុក ម្តាយ យាយតាធ្វើបុណតាមប្រពៃណី៕

...

វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print