មន្រ្តីជំនាញពាក់ព័ន្ធ សហការចុះពិនិត្យ និងស្រាវជ្រាវ ករណីបុរសម្នាក់ធ្វើអត្តឃាត

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ មន្រ្តីការិយាល័យជំនាញពាក់ព័ន្ធខេត្តពោធិ៍សាត់ បានចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើការពិនិត្យជុំវិញករណីបុរសម្នាក់ធ្វើអត្តឃាតចង.ក មិនដឹងមូលហេតុ។

ការស្រាវជ្រាវករណីខាងលើនេះធ្វើឡើងនាព្រឹកថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នៅត្រង់ចំណុចដើមកកោះខាងក្រោយផ្ទះជនរងគ្រោះ ស្ថិតនៅភូមិ.ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីមន្រ្តីមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាលោសែនជ័យបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ប៉ាល់ ប៊ុនធឿន ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះបានយកខ្សែអង្រឹងចងព្យួ.កជាមួយមែកឈើ(កកោះ)ខាងក្រោយផ្ទះ ប្រាកដមែនដោយពុំជាប់ពាក់ព័ន្ធទៅនឹងករណីផ្សេងៗទេ។ចំពោះ មូលហេតុនៃការធ្វើអត្តឃាតនេះសង្ស័យអាចបណ្ដាលមកពីជនរងគ្រោះមានសតិមិនប្រក្រតី។
យ៉ាងណាក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួច សាកសពបុរសរូបនេះត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

...


ដោយ÷ បុឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖ ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print