កម្មវិធីស្បៀងអាហារពិភពលោក WFPព្រមានឈប់ផ្តល់ជំនួយដល់កូរ៉េខាងជើង

ចែករំលែក៖

កូរ៉េខាងជើង បានអនុវត្តវិធានការតឹងតែងបំផុតដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ ដោយបិទប្រទេសតាំងពីពេលដំបូងនៃការឆ្លងកូវីដនៅវូហានប្រទេសចិន ហើយមិនទទួលជំនួយពីបរទេសនោះឡើយដោយខ្លាចកូវីដ-១៩ ឆ្លងតាមជំនួយទាំងនោះ។
នៅក្នុងសេចក្តីប្រកាសរបស់កម្មវិធីស្បៀងអាហារពិភពលោក នៅលើគេហទំព័ររបស់ខ្លួន ថា WFP ជាស្ថាប័នដែលបានផ្តល់ជំនួយច្រើនជាងគេបំផុតដល់កូរ៉េខាងជើង ក្នុងនោះមានការផ្តល់អាហារូបត្ថម្ភ ដល់ស្ត្រីមានផ្ទៃពោះកូរ៉េខាងជើង ប្រមាណ១លាននាក់ ស្ត្រីចិញ្ចឹមកូនតូច និងកុមារជាច្រើន ។ ប៉ុន្តែ ការដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ ក៏ដូចជាការបិទប្រទេសធ្វើឲ្យ WFP មិនអាចផ្តល់ជំនួយដល់កូរ៉េខាងជើងនោះឡើយ។
ចាប់តាំងពីខែមករាឆ្នាំ២០២០ មកទល់ពេលនេះកូរ៉េខាងជើងបានបិទព្រំដែន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវី-១៩ ។ កូរ៉េខាងជើង ជាប្រទេសដំបូងគេបង្អស់លើពិភពលោកបានសម្រេចបិទប្រទេស តាំងពីពេលដំបូងនៃការឆ្លង ។ ទាំងនោះហើយទើបកម្មវិធីផ្តល់ជំនួយរបស់ WFP មិនអាចដំណើរការបានឡើយនៅក្នុងប្រទេសនេះ។ អង្គការនេះបានបញ្ជាក់ថា សកម្មភាពទិញស្បៀងអាហារដើម្បីផ្គត់ផ្គងដល់ពលរដ្ឋកូរ៉េខាងជើងគឺមិនអាចធ្វើបានឡើយ ហើយអង្គការនេះនឹងត្រូវផ្អាកនៅក្នុងឆ្នាំ២០២១ ។
មកទល់ពេលនេះកូរ៉េខាងជើង មិនទាន់មានករណីឆ្លងកូវីដ-១៩ ម្នាក់ណាឡើយ បើទោះបីពិភពលោក មានអ្នកឆ្លងជាង ១១២លាននាក់ និងស្លាប់ជាង២,៤លាននាក់ក៏ដោយ។ តាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក មានពលរដ្ឋកូរ៉េខាងជើងដល់ទៅជាង៤០ភាគរយ ក្នុងចំណោមពលរដ្ឋ ២៥លាននាក់ ប្រឈមនឹងកង្វះស្បៀងអាហារ ៕

...

ដោយ ៖ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print