រដ្ឋបាលសង្កាត់ទាំង៥នៃខណ្ឌព្រែកព្នៅ ទទួលម៉ាស់ក្រណាត់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ បានប្រគល់នូវម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដល់អធិការនគរបាលខណ្ឌ កងរាជអាវុធហត្ថខណ្ឌរដ្ឋបាលសង្កាត់ទាំង៥ ដើម្បីចូលរួមបង្ការ ទប់ស្កាត់ការីករាលដាលជំងឺកូវីដ-១៩ ជាពិសេសចែកជូនដល់ប្រជាពលរដ្ឋដែលរស់នៅសហគមន៍ក្រីក្រ ក្រោមអធិបតីភាព លោកសុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីរាជការជាច្រើនរូបទៀតផងដែរ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។
នាឱកាសនោះ លោកសុខ សម្បត្តិ បានលើកឡើងថា ប្រជាពលរដ្ឋរស់នៅក្នុង សហគមន៍ក្រីក្រ និងប្រជាពលរដ្ឋដែលរស់នៅបន្ទប់ផ្ទះជួលក្នុងរដ្ឋបាលសង្កាត់ទាំង៥ទទួលបានម៉ាស់ក្រណាត់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្មើរៗគ្នា។
ជាមួយគ្នានេះដែរ លោកអភិបាលខណ្ឌព្រែកព្នៅ ក៏បានអំពាវនាវដល់លោក លោកស្រី ដែលជាប្រធានក្រុមការងារចុះជួយសង្កាត់ទាំង៥ចូលរួមចែកម៉ាស់ដល់ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្រ និងប្រជាពលរដ្ឋដែលរស់នៅបន្ទប់ផ្ទះជួលតាមសង្កាត់រៀងៗខ្លួន និងបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យយកចិត្តទុកដាក់ការពារ រក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ បង្ការហានិភ័យពីការឆ្លងជំងឺ កូវីដ-១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង ហើយចូលរួមអនុវត្តឲ្យបានត្រឹមត្រូវទាំងអស់គ្នានូវអនុសាសន៍សម្តេចតេជោ ៣កុំ គឺកុំចូលកន្លែងបិទជិត កុំនៅកន្លែងទីប្រជុំជន(មនុស្សច្រើន) កុំចាប់ដៃគ្នា និង៣ការពារ គឺត្រូវពាក់ម៉ាស់ ត្រូវលាងសម្អាតនូវភាពកខ្វក់ជាមួយនិឹងអាល់កុល ជែល ឬសាប៊ូ និងរក្សាគម្លាតចាប់ពី១.៥ម៉ែត្រឡើងទៅ។
គួរបញ្ជាក់ថា ម៉ាស់ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា យកមកចែកជូននាពេលនេះមានអធិការដ្ឋាននគរបាលខណ្ឌចំនួន២០០០ម៉ាស់,កងរាជអាវុធហត្ថខណ្ឌចំនួន២០០០ម៉ាស់, សង្កាត់ទាំង៥ទទួលបានក្នុង១សង្កាត់២០០០ម៉ាស់, សហគមន៍ទទួលបាន១០០០ម៉ាស់, ការិយាល័យទាំង១១ក្នុង១ការិយាល័យទទួលបាន១០០ម៉ាស់ផងដែរ៕

...

ដោយ ៖ ព្រែកសំរោង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print