លីគកំពូលបាល់ទាត់ព័រទុយហ្គាល់ Liga នឹងមានការប្រកួតនៅចំពោះមុខអ្នកគាំទ្រឡើងវិញក្នុងការប្រកួតបន្ទាប់។ ក្រុម Santa Clara និង Pacos de Ferreira នឹងត្រូវប្រកួតគ្នានៅកីឡដ្ឋាន Estadio de Sao Miguel ក្នុងតំបន់ Azores ដែលមានអ្នកគាំទ្រនៅក្នុងកីឡដ្ឋាន។
លីគកំពូលព័រទុយហ្គាល់បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលសារព័ត៌មានអេស្ប៉ាញ Marca ប្រកាសកាលពីថ្ងៃទី២៣ ខែកុម្ភៈថាការសម្រេចចិត្តនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចព្រមព្រៀងមួយជាមួយអាជ្ញាធរសុខាភិបាលតំបន់ Azores បន្ទាប់ពីមានក្រឹត្យមួយកាលពីថ្ងៃទី១២ ខែកុម្ភៈបានអនុញ្ញាតឱ្យមានព្រឹត្តិការណ៍កីឡាដែលមានសមត្ថភាពរហូតដល់មួយភាគបីនៃអ្នកចូលរួម។
ការប្រកួតបាល់ទាត់នៅលីគកំពូលព័រទុយហ្គាល់នៅតែមិនអាចមានអ្នកគាំទ្រនៅក្នុងពហុកីឡដ្ឋានទោះបីជាតំបន់ Azores និង Madeira មានលក្ខខណ្ឌអំណោយផលជាងមុនទាក់ទងនឹងរោគរាតត្បាតកូវីដ–១៩ក៏ដោយ។
ការប្រកួតនៅ Santa Clara ចំនួនពីរនៅដើមរដូវកាលមានអ្នកចូលរួម ដូចការប្រកួតរបស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ចំនួន២លើកគឺមួយប្រកួតជាមួយអេស្ប៉ាញ។ ប៉ុន្តែអ្នកគាំទ្រនៅឆ្ងាយនឹងមិនត្រូវបានអនុញ្ញាតទេឲ្យធ្វើដំណើរមកចូលរួមទស្សនាឡើយ ៕ដោយ៖ភារៈ