រឿងនិទានខ្លីបែបអប់រំ÷រឿងកណ្ដុរលោភលន់

ចែករំលែក៖

មានរឿងមួយដំណាលថា កណ្ដុរដ៏លោភលន់មួយបានជួបប្រទះនឹងកន្ត្រកមួយមានផ្លែពោតពេញក្នុងនោះ។ វាចង់ឆីពោតនោះ។ វាក៏ចោះរន្ធតូចមួយនៅចំហៀងកន្ត្រក។ វាប្រឹងត្បុលចូលតាមរន្ធតូចនោះ។ បន្ទាប់មក វាក៏ឆីពោតអស់ជាច្រើនរហូតឆ្អែត។ វារីករាយយ៉ាងខ្លាំង។
ពេលនេះ វាចង់ចេញមកក្រៅ។ វាបានព្យាយាមរុលចេញតាមរន្ធតូចនោះដដែល។ ប៉ុន្តែវាមិនអាចចេញរួចឡើយ​ ដោយសារតែពោះវាធំពេក។ វាព្យាយាមហើយ ព្យាយាមទៀត។ ប៉ុន្តែគ្មានបានផលអ្វីទេ។
កណ្ដុរចាប់ផ្តើមយំខ្សឹកខ្សួល។ ពេលនោះមានទន្សាយមួយឆ្លងកាត់ទីនោះ។ វាឮសំឡេងកណ្ដុរយំ វាសួរថា ៉ហេតុអ្វីឯងយំសម្លាញ់?៉
កណ្ដុរពន្យល់ ខ្ញុំធ្វើរន្ធតូចមួយ រួចត្បុលចូលក្នុងកន្ត្រកនេះ។ តែឥឡូវ ខ្ញុំចេញតាមរន្ធនោះវិញមិនរួចទេ។
ទន្សាយតប ៉នេះក៏ព្រោះតែឯងស៊ីច្រើនពេក។ ឯងត្រូវរង់ចាំទាល់តែពោះឯងស្រកចុះទៅណា។៉ ពោលរួចទន្សាយក៏សើចហើយលោតចេញពីទីនោះទៅ។
កណ្ដុរបានដេកលង់លក់ក្នុងកន្ត្រកនោះទៅ។ ព្រឹកឡើង ពោះវាស្រក។ ប៉ុន្តែវានៅចង់ស៊ីពោតទៀត។ ដូច្នេះហើយ ទើបវាស៊ីហើយ ស៊ីទៀត។ ពោះរបស់វាក៏ឡើងធំម្ដងទៀត។ វាក៏គិតថា ៉ អើ! មិនអីទេ។ ចាំចេញទៅក្រៅនៅថ្ងៃស្អែកក៏បាន​។
ចៃដន្យអ្វី ពេលនោះមានឆ្មាមួយដើរកាត់ទីនោះមកដល់។ វាធំុក្លិនកណ្ដុរនៅក្នុងកន្ត្រក។ វាលើកគម្របកន្រ្តកឡើង រួចចាប់កណ្ដុរនោះធ្វើជាចំណីបាត់ទៅ៕
“កុំស៊ីតាមឃ្លាន កុំហ៊ានតាមចង់”
ស្រាវជ្រាវនិងកែសម្រួលដោយ÷
ចៅតាជេត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print