​រថយន្តទំនេីប​ Ford Ranger បុកម៉ូតូ WAVE ពីចំហៀងអូសជាច្រេីនម៉ែត្រ​ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់​

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូឆ្លងផ្លូវមិនផុតក៏ត្រូវរថយន្ត​ Ford Ranger មួយគ្រឿងបុកអូសជាង២០ម៉ែត្រ កាលពីវេលាម៉ោង១០និង៥០នាទី
យប់ថ្ងៃពុធ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១​ ត្រង់ចំណុចផ្លូវបែកជាបួន ផ្លូវឌួងងៀប កែងនិងផ្លូវបេតុងលូទឹកស្អុយ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​មុនកេីតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាក វេវ(HONDA WAVE)ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខក្រចេះ1E.8689បើកតាមបណ្តោយផ្លូវបេតុង ហៅផ្លូវលូទឹកស្អុយទិសដៅពីកើត​ទៅលិច​ លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកហ្វូត(FORD RANGER PICK UP)ស៊េរីឆ្នាំ២០២១ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BK.7174បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវឌួងងៀបទឹសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូចគ្នាមកបុកម៉ូតូចំហៀងពីមុខពេញទំហឹង​ បណ្ដាលឲ្យអូសជាង២០ម៉ែត្រ​បណ្តាលឲ្យបុរសម្នាក់ជិះម៉ូតូរងរបួសធ្ងន់​ ភ្លាមៗក៏មានរថយន្តសាម៉ុយមកដឹកជនងគ្រោះយកទៅសង្រ្គោះជីវិតផងដែរ។ឯរថយន្តនិងម៉ូតូរងរកាខូចខាតខាងមុខដូចគ្នាយ៉ាងដំណំ។

​ ក្រោយពីកើតហេតុ​ សមត្ថកិច្ចជំនាញបានមកដល់រួចធ្វេីករវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ដេីម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print