ថ្ងៃនេះយើងមកតាមដានរឿងខ្លីតែបែបអប់រំមួយទៀតដែលមានចំណងជើងថា ” ក្រួច និងអ្នកបង្វឹកស្ទាំង ”
កាលពីសម័យបុរាណ មានមនុស្សជាច្រើនចូលចិត្តបង្វឹកសត្វស្ទាំងឲ្យចាប់សត្វមកធ្វើជាអាហារ ។ ក្រួច គឺជាសត្វត្រូវប៉ាន់ជាងគេ ។ថ្ងៃមួយ មានបុរសម្នាក់ បន្ទាប់ពីទើបតែចាប់បង្វឹកសត្វស្ទាំងបានមួយរយៈ បានដាក់អន្ទាក់ដើម្បីចាប់សត្វផ្សេងៗ ។ មានសត្វក្រួចមួយ បានជាប់ក្នុងសំណាញ់របស់គេ ។ បុរសនោះរីករាយណាស់ ហើយគិតថាគួរយកក្រួចធ្វើម្ហូបអ្វី ។
ក្រួច ក៏បានអង្វរថា មេត្តាដោះលែងខ្ញុំទៅ ។ ខ្ញុំនឹងតបស្នងគុណលោកវិញយ៉ាងគាប់ចិត្ត ។
បុរសនោះក៏សួរទៅវិញថា គ្រាន់តែជាសត្វតូចមួយ តើមានអ្វីតបស្នងមកយើងទៅ ?
ក្រួច ៖ បើលោកព្រមដោះលែងខ្ញុំ ខ្ញុំនិងនិយាយបញ្ឆោតក្រួចដទៃឲ្យលោកចាប់ ។ ខ្ញុំនឹងនាំមកទាំងហ្វូងតែម្ដង ឲ្យតែលោកសុខចិត្ត ។
សញ្ជឹងមួយសន្ទុះរួចបុរសនោះក៏ឆ្លើយថា ៖ ឲ្យយើងដោះលែងអាក្រួចសំគីសឯងម៉េចកើត បើយើងគ្រាន់តែគិតថានឹងស្លរអ្វីប៉ុណ្ណោះ ។អ្នកឯងហ៊ានក្បត់នឹងមិត្តភក្កិយករួចខ្លួនដូចឯងបែបនេះឬ? គ្រាន់តែសម្លាប់ក៏ចាត់ទុកថាប្រណីឯងណាស់ទៅហើយ ព្រោះថា ដើម្បីកុំឲ្យងាប់ក្រួចដទៃជាច្រើនទៀតដោយសារឯងហៅមកស្លាប់ជំនួសនោះ។
រឿងនេះចង់បង្ហាញថា មនុស្សដែលក្បត់មិត្តភក្តិសុខចិត្តឲ្យអ្នកដទៃស្លាប់ទៅចុះឲ្យតែរស់ខ្លួនឯង។មនុស្សបែបនេះមិនសមជាមនុស្សគួរសេពគប់ឡើយ ៕
ស្រាវជ្រាវនិងកែសម្រួលដោយ÷
ចៅតាជេត