នគរបាលចុះផ្អាករោងការដើម្បីបង្ការនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្តកណ្ដាល: នៅព្រឹកថ្ងៃព្រហស្បតិ៍១៤កើត ខែផល្គុន ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឈើទាល សហការជាមួយអាជ្ញាធរឃុំ និងប្រធានមណ្ឌលសុខភាព បានចុះផ្អាកដំណើរការនៃពិធីអាពាហ៍ពិពាហ៍ និងបុណ្យផ្សេងៗ និងធ្វើការផ្សព្វផ្សាយណែនាំដល់បងប្អូនជាម្ចាស់កម្មវិធីឲ្យយល់ដឹងកាន់តែច្បាស់ពាក់ព័ន្ធបញ្ហាជំងឺឆ្លងកូវីដ-១៩ ដែលកំពុងរីករាលដាលមកដល់បច្ចុប្បន្ននេះ ។
ចំពោះកម្មវិធីដែលបម្រុងនឹងរៀបចំនេះ សមត្ថកិច្ច​និងអាជ្ញាធរពាក់ព័ន្ធ សូមឲ្យពន្យារពេលធ្វើកម្មវិធីមួយរយៈសិន ដើម្បីគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងដើម្បីចូលរួមបង្ការទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ជាមួយរាជរដ្ឋាភិបាល៕

...

ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print