ភ្នំពេញ÷រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ជនបរទេសទាំងអស់ដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសកម្ពុជា នឹងអាចទទួលបានវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ស្របតាមកម្មវិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា។
នៅថ្ងៃទី ២៤ខែកុម្ភះ ឆ្នាំ២០២១ក្រសួងការបរទេសប្រកាសថារាជរដ្ឋាភិបាលកម្ពុជា នឹងចាក់វ៉ាក់សាំង ដល់ជនបរទេសទាំងអស់ ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជាដោយមិនគិតថ្លៃ ។
ដោយឡែកស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា លេីកឡេីងថារាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា ការចាក់វ៉ាក់សាំងនឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ ហើយព័ត៌មានលម្អិតនៃកម្មវិធីចាក់វ៉ាក់សាំងនេះ នឹងត្រូវផ្តល់ជូនតាមពេលវេលាកំណត់៕
...
ដោយ៖ សូរិយា