អង្គភាពគ្រប់គ្រងបាល់ទាត់អាមេរិចខាងត្បូងហៅកាត់ CONMEBOL បានឲ្យដឹងថា ប្រទេសអូស្ត្រាលីនិងកាតារបានដកខ្លួនចេញពីព្រឹត្តិការណ៍បាល់ទាត់ Copa America ឆ្នាំ២០២១ ដែលចាប់ផ្តើមនៅខែមិថុនាខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១។ អគ្គលេខាធិការរងអគ្គលេខាធិការរង CONMEBOL លោក Gonzalo Belloso បាននិយាយថា សមាជិកនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ប្រទេសទាំង២មិនអាចចូលរួមបានទេ ដោយសារមានការប៉ះ គ្នាជាមួយនឹងកាលបរិច្ឆេទប្រកួតជម្រុះបាល់ទាត់ពិភពលោកតំបន់អាស៊ី។ លោក Belloso បានអះអាងថា “Copa America នឹងដំណើរការទៅមុខ ប៉ុន្តែកាតារ និងអូស្រ្តាលីដែលបានស្នើសុំចូលរួមនឹងមិនអាចមកបានទេ។ សហព័ន្ធអាស៊ីបានរៀបចំកម្មវិធីប្រកួតជម្រុះ World Cup តាមកាលបរិច្ឆេទដូចគ្នានឹង Copa America ដែរ។ ទោះបីប្រទេសកាតារធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២ ក៏ដោយពួកគេបានចូលរួមក្នុងយុទ្ធនាការប្រកួតដំបូង ពីព្រោះនឹងត្រូវរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់ទ្វីបអាស៊ីឆ្នាំ ២០២៣ នៅប្រទេសចិនទៀតផង។ AFC បានកំណត់ពេលវេលាប្រកួតជម្រុះសម្រាប់ថ្ងៃទី១១ និងថ្ងៃទី១៥ ខែមិថុនា។ Copa America ដែលត្រូវបានពន្យារពេលកាលពីឆ្នាំមុនដោយសារតែជំងឺរាតត្បាត COVID-19 នឹងចាប់ផ្តើមនៅថ្ងៃទី១១ មិថុនា ហើយនឹងត្រូវមានម្ចាស់ផ្ទះ២ប្រទេសគឺអាហ្សង់ទីន និងកូឡុំប៊ី។ លោក Belloso បាននិយាយថា ការបាត់បង់ក្រុមអញ្ជើញទាំង២សម្រាប់ការប្រកួតបង្ហាញនៅអាមេរិកខាងត្បូងសម្រាប់ក្រុមជម្រើសជាតិនឹងមិនប៉ះពាល់ដល់កម្មវិធី Copa America នោះទេ។ ថ្ងៃនៃការប្រកួតដែលបានអញ្ជើញក្រុមទាំងអស់ដែលនឹងត្រូវលេងដោយសេរី។ Copa America នឹងមានដំណើរការរលូន ។ វាជាលើកដំបូងហើយដែលពានរង្វាន់ Copa America ត្រូវបានលេងនៅក្នុងប្រទេសចំនួន២។ ពហុកីឡដ្ឋាន Monumental ក្នុងទីក្រុង Buenos Aires នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតបើកឆាករវាងអាហ្សង់ទីន និងឈីលី។ ការប្រកួតផ្តាច់ព្រ័ត្រនឹងត្រូវប្រកួតនៅពហុកីឡដ្ឋាន Metro ក្នុង Barranquilla ប្រទេសកូឡុំប៊ីនាថ្ងៃទី១០ ខែកក្កដា។ ប្រទេសកាតារដែលត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងព្រឹត្តិការណ៍ Copa America ឆ្នាំ២០១៩ ផងនោះគឺត្រូវលេងក្នុងពូល B រួមជាមួយម្ចាស់ជើងឯកប្រេស៊ីល, កូឡុំប៊ី, វេណេហ្ស៊ុយអេឡា, អេក្វាឌ័រ និងប៉េរូ។ ចំណែកអូស្រ្តាលីវិញដែលនឹងចូលរួមជាលើកដំបូងស្ថិតក្នុងពូលជាមួយ ប្រទេសអាហ្សង់ទីន, ឈីលី, អ៊ុយរ៉ាហ្គាយ, បូលីវី និងប៉ារ៉ាហ្គាយ ៕ដោយ៖ភារៈ