ហ្វុីលីពីន៖ ប៉ូលិសជាតិបាញ់ប្រហារជាមួយប៉ូលិសសម្ងាត់ ស្លាប់និងរបួសជាច្រើន

ចែករំលែក៖

កម្លាំងប៉ូលិសហ្វុីលីពីនពីរនាក់បានស្លាប់ ក្នុងការប៉ះទង្គិចគ្នាជាមួយកម្លាំងប៉ូលិសសម្ងាត់ ក្នុងសកម្មភាពកម្ចាត់គ្រឿងញៀនមួយនៅក្នុងប្រទេសនេះ។
កម្លាំងប៉ូលិសជាតិហ្វុីលីពីន PNP បានប៉ះជាមួយ កម្លាំងប៉ូលិសសម្ងាត់ប្រឆាំងគ្រឿងញៀន PDEA កាលពីយប់ថ្ងៃទី ២៥ខែកុម្ភៈ នៅទីក្រុង Quezon .ការបាញ់ប្រហារបណ្តាលឲ្យប៉ូលិស PNP ២នាក់ស្លាប់ ។ ចំណែកប៉ូលិសសម្ងាត់ PDEA រងរបួស៣នាក់ បញ្ជូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យ។
ហេតុការកើតឡើង ក្រោយពេលប៉ូលិសនៅទីក្រុង Quezon បានព្យាយាមបំបែកការជួញដូរគ្រឿងញៀន នៅអាហារដ្ឋានក្នុងចំណត់រថយន្ត ។ កម្លាំងប៉ូលិសមិនបានដឹងថា មានកម្លាំងប៉ូលិសបង្គ្រាមគ្រឿងញៀន បង្កប់ខ្លួនក្នុងការជួញដូរនោះឡើយ។ ការបាញ់ប្រហារគ្នាក៏បានផ្ទុះឡើយ ហើយពេលនេះក្រុមជំនាញកំពុងតែស្រាវជ្រាវ ពីមូលហេតុដែលប៉ូលិស ទាំងពីរស្ថានប័នបាញ់គ្នាឯងទៅវិញ។
ក្រុមស្រាវជ្រាវជាតិហ្វីលីពីន ក៏បានចូលរួមក្នុងការស្រាវជ្រាវ ពីករណីខាងលើ។ អ្នកនាំពាក្យកម្លាំងប៉ូលិសសម្ងាត់ PDEA លោក Derrick Carreon បានបញ្ជាក់ថា កម្លាំងចម្ងាត់កំពុងតែចូលរួមនៅក្នុងការទិញដូរគ្រឿងញៀន ដើម្បីស្វែងរកគោលដៅធំនៅពីក្រោយ។
ចំណែកអ្នកនាំពាក្យកម្លាំងប៉ូលិស PNP លោក Ildebrandi Usana បានឲ្យដឹងថា«ហេតុការខាងលើពិតជាធ្ងន់ខ្លាំងណាស់ ប៉ុន្តែមិនធ្វើឲ្យប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការណ៍របស់កម្លាំងប៉ូលិសទាំងពីរឡើយ ក្នុងសង្គ្រាមប្រឆាំងគ្រឿងញៀន។
នៅពេលនេះក្រុមជំនាញបើកការស្រាវជ្រាវ ថាហេតុអ្វីបានជា កម្លាំងប៉ូលិសទាំងពីរស្ថានប័នបង្ហាញវត្តមានក្នុងពេលតែមួយ ដោយមិនមានទំនាក់ទំនងគ្នាជាមុន៕

...

រូបភាព៖ sao.baophapluat

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print