រថយន្ត​ស្តារិចបើក​លឿន​ជ្រុល​ទៅបុក​រថយន្ត​ស៊ីន​ទ្រីនៅផ្លូវបំបែកជាបួនបណ្តាលឲ្យរថយន្តបង្កខ្ទេចមួយកំណាត់មុខ

ចែករំលែក៖

រថយន្ត​ស្តារិចបើក​លឿន​ជ្រុល​ទៅបុក​រថយន្ត​ស៊ីន​ទ្រីនៅផ្លូវបំបែកជាបួនបណ្តាលឲ្យរថយន្តបង្កខ្ទេចមួយកំណាត់មុខ

​ភ្នំពេញ​ ៖ បុរស​ម្នាក់​បាន​បើករថយន្តស្តារិចយ៉ាង​លឿនដល់​ភ្លើងស្តុ​ប​ផ្លូវបំបែក​ជា​បួន​បាន​ជ្រុល​ទៅបុក​រថយន្ត​ស៊ិន​​ទ្រីពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​ខ្ទេចមួយកំណាត់មុខ តែសំណាងល្អ​មិន​មានគ្រោះថ្នាក់​ដល់​ម្ចាស់​រថយន្ត​ និង​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ​ឡើយ។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះកើតឡើងនៅវេលាម៉ោង១ រំលងអធ្រាត្រ​ឈានចូល​ថ្ងៃ​​ទី​២៧ ខែកុម្ភៈ ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ណត​ប្រ៊ី​ដ កែងនឹងផ្លូវលេខ២០០៤ ក្នុង​សង្កាត់​អូ​របែ​កក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ស៊ិន​ទ្រី​​ក្បាល​ពណ៌​ត្រួយ​ចេក មិនមានស្លាកលេខ
បើកតាម​បណ្តោយ​ផ្លូវ​ណត​ប្រ៊ី​ដ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ខណៈ​មកដល់​ចំណុចកើតហេតុ​ដល់​ផ្លូវបំបែក​ជា​បួន​ស្រាប់​តែមាន​រថយន្ត​ម៉ាកstarexពណ៌ខ្មៅ ពាក់ស្លាក​លេខភ្នំពេញ 2AX-5361 បើកបរ​ដោយ​បុរស​ម្នាក់តាម​បណ្តោយ​ផ្លូវ​លេខ២០០៤ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​​បាន​ជ្រុល​ចង្កូត​ទៅបុក​រថយន្ត​ស៊ិន​ទ្រី​​ពេញទំហឹង បណ្តាលឲ្យរថយន្តបង្កខ្ទេចមួយកំណាត់មុខ​។

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​នសហការជាមួយសមត្ថកិច្ចជំនាញ​ចរាចរណ៍​បានចុះមក​វាស់វែង​​ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​ដ្ឋានរាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយគ្នានៅពេល​ក្រោយ​៕

...

ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print