ត​ម្រូ​ត​ថៃ​ចាប់​កម្មករ​ទូក​នេសាទ​ខ្មែរ​៥​នាក់​ដែល​ចាប់រំលោភ​ជនបរទេស​

ចែករំលែក៖

​ប្រទេស​ថៃ​៖​ ត​ម្រូ​ត​ថៃ​ បាន​ចាប់ខ្លួន​កម្មករ​ទូក​នេសាទ​ខ្មែរ​៥​នាក់​ ដែល​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ ក្នុង​ខេត្ត​ត្រា​ត​ប្រទេស​ថៃ​ ហើយ​ជាប់​សង្ស័យ​ធ្វើ​សកម្មភាព​ចាប់រំលោភ​ជនបរទេស​២​នាក់​ ។​

​ក្រុម​កម្មករ​ខ្មែរ​ចំនួន​៥​នាក់​ ដែល​ធ្វើការ​នៅ​លើ​ទូក​នេសាទ​ ក្នុង​ខេត្ត​ត្រា​ត​ ប្រទេស​ថៃ​ ត្រូវ​បាន​កំលាំង​តម្រួត​ថៃ​ រួម​ជាមួយនឹង​ប្រជាពលរដ្ឋ​ថៃ​ប្រមាណ​ជាង​៥០​នាក់​ បាន​ដេញ​តាម​ប្រមាញ់​រហូត​ចាប់ខ្លួន​បាន​ទាំងអស់​ បន្ទាប់​ពី​ក្រុម​ពលករ​ខ្មែរ​ទាំងនេះ​ បាន​នាំ​គ្នា​ឡើងគោក​ផឹកស៊ី​ រួច​ហើយ​ ក៏​បែកគំនិត​ចាប់រំលោភ​នារី​ជា​ភ្ញៀវ​ទេសចរណ៍​បរទេស​២​នាក់​ ដែល​កំពុង​ដើរ​កំសាន្ត​តាម​ឆ្នេរសមុទ្រ​ ។​

​តាម​ការ​រៀបរាប់​ពី​បុគ្គលិក​របស់​សណ្ឋាគារ​ សែន​អ៊ិ​ន​ស៊ី​ រី​សត​ ស្ថិត​ក្នុងស្រុក​កោះ​កូត​ខេត្ត​ត្រា​ត​ ប្រទេស​ថៃ​ បាន​បញ្ជាក់​ថា​ នៅ​ល្ងាច​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ប៉ែក​ខាងក្រោយ​នៃ​សណ្ឋាគារ​ ដោយសារ​តែ​មាន​ភ្ញៀវ​ដែល​ជា​ជនជាតិ​បរទេស​ម្នាក់​ បាន​រត់​មក​ស្រែក​អោយ​គេ​ជួយ​ទាំង​ការ​ភ័យ​ខ្លាច​ ដែល​គេ​បាន​បញ្ជាក់​ថា​ ពួក​គេ​មាន​គ្នា​៤​នាក់​ ប្រុស​ពីរ​នាក់​ និង​ស្រី​ពីរ​នាក់​បាន​នាំ​គ្នា​មក​ដើរ​លែង​កំសាន្ត​តាម​ឆ្នេរសមុទ្រ​ ហើយ​ក៏​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ចំនួន​៥​នាក់​ បាន​ស្ទុះ​មក​វាយ​ពួក​ខ្លួន​ ព្រមទាំង​បាន​ចាប់រំលោភ​នារី​ពីរ​នាក់​នោះ​យ៉ាង​ព្រៃផ្សៃ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​ពេល​នោះ​ដែរ​ ក៏​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់​និង​កំលាំង​តម្រួត​បាន​ចេញ​ប្រតិបត្តិការ​ទៅ​កាន់​ចំណុច​កើតហេតុ​ដើម្បី​តាម​រកមុខ​សញ្ញា​ដែល​ប្រព្រឹត្ត​បទល្មើស​នេះ​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ។​

​ជនសង្ស័យ​ទាំង​៥​នាក់​ ដែល​បាន​វាយ​ជនបរទេស​អោយ​រង​របួសធ្ងន់​ និង​ថែម​ទាំង​ចាប់រំលោភ​នារី​រង​គ្រោះ​ផង​នោះ​ គឺ​មានឈ្មោះ​ ១​ ចឺន​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ២​ យី​ម​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ៣​ ផៃ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ៤​ បុត​ ណា​ម​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ និង​៥​ឈ្មោះ​ ធី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ។​

​បច្ចុប្បន្ន​កម្មករ​ទូក​នេ​សា​ទ្រខ្មែរ​ទាំង​៥​នាក់​ ត្រូវ​កំលាំង​តម្រួត​ថៃ​នាំ​ខ្លួន​យក​ទៅ​សាកសួរ​ និង​បន្ត​តាម​និ​តិ​វិធី​ច្បាប់​ ៕​

1

2

3

4

5

IMG-20160229-WA0135

IMG-20160229-WA0138

IMG-20160229-WA0131

IMG-20160229-WA0139

...

ដោយ៖ សំ​វិច្ឆិកា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print