តម្លៃគល់ឈើថ្លៃកប់ពពកស្ថិតលើបបូរមាត់ បន្ទាប់ពីដើមឈើវាជិតរលាយហិនហោច

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានតាមតុកាហ្វេនៅខេត្តពោធិ៍សាត់ លើកឡើងស្រដៀងៗថាសព្វថ្ងៃគេសង្កេតឃើញក្រុមឈ្មួញជំនួញឈើ កំពុងត្រូវប៉ាន់និងមរមាញឹកពេក ហើយតំលៃវាថ្លៃកប់ពពកស្ថិតនៅលើបបូមាត់។

ប្រភពខាងលើបន្តថាជាក់ស្ដែងគេឃើញគល់ឈើធ្នង់ ២គល់ បញ្ឈរចោលរាប់ខែឆ្នាំនៅចិញ្ចឹមផ្លូវកណ្ដាក្រុងស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ត្រូវបានគេលក់តំលៃថ្លៃរាប់ពាន់ដូល្លារឯនោះ។

ប្រភពដដែលបន្តទៀតថា តាមការបញ្ជាក់គល់ឈើធ្នង់ប្រភេទយក្ស បើនិយាយពីចំនួនឆ្នាំវាវិញនោះរាប់សិបឆ្នាំឯណោះមានចំនួន ២គល់ ស្ទូចលើកដាក់លើរថយន្តខាងលើនេះ តំលៃវាគេលក់បានដល់ទៅចំនួន ៧០០០ដុល្លារឯណោះ ដែលតំលៃនេះវាស្ថិតនៅលើបបូមាត់អ្នកលក់ វាគ្មានហាងឆេងអី្វពិតប្រាកដនោះឡើយកតែសំខាន់ គឺឲ្យតែអ្នកទិញពេញចិត្តហើយគេយកវាទៅកែឆ្នៃដាក់តាំងគ្រាន់តែសម្រាប់ល្អមើលប៉ុណ្ណោះ។

ប្រភពបញ្ជាក់ទៀត់ថា ក្រុមជំនួញជួញឈើខាងលើទាំងនោះ កាលពីមុនពួកគេជួញដូរឈើប្រណិតក្រញូង បន្ទាប់មកឈើប្រណិតនាងនួន រហូតដល់ប្រណិតធ្នង់ ហើយចុងក្រោយនេះឈើប្រណិតធ្នង់ជិតផុតពូជហើយ ឈានដល់គាស់កាយគល់ឬសនិងមានតំលៃថ្លៃកប់ពពក យ៉ាងអនាធិបតេយ្យដោយគ្មានការទប់ស្កាត់ ដែលអ្នកទទួលខុសត្រូវក្នុងករណីខាងលើនេះគឺមន្ត្រីជំនាញ៕

IMG-20160301-WA0000

...

ដោយ៖ ប៉ឹម ពិន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print