ភ្នំពេញៈ ជំពាក់លុយគេជាង១០០០ដុល្លារមិនមានលុយសងដោយខ្លាចគេប្តឹងចាប់ដាក់គុកស្ត្រីម្នាក់បានមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វា តែមិនសម្រេចឡើយព្រោះសមត្ថកិច្ចនៅទីនោះឃាត់ទាន់។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២ នៅលេីស្ពានជ្រោយចង្វា (ស្ពានមិត្តភាពកម្ពុជា-ជប៉ុន)ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីដែលប៉ងលោតទឹកសម្លាប់ខ្លួននេះមាន
ឈ្មោះញ៉ែម ច្រឹប អាយុ៤២ឆ្នាំ មិនប្រាប់ពីកន្លែងគាត់ស្នាក់នៅនោះទេ មានប្តីជាកម្មករសំណង់និងមានកូនប្រុសម្នាក់។
ប្រភពព័ត៌មានពីស្ត្រីរូបនេះបានឱ្យដឹងថា
គាត់បានជំពាក់លុយគេចំនួន១២០០ដុល្លារ ដោយគិតអ្វីមិនចេញហេីយរកលុយសងគេវិញមិនបាន និងខ្លាចម្ចាស់លុយប្តឹងក៏សម្រេចចិត្តជិះម៉ូតូឌុបពីម្តុំវត្តអង្គតាមុិញក្នុងខណ្ឌពោធិ៍សែនជ័យមកលោតទឹកសម្លាប់ខ្លួនពីលេីស្ពានជ្រោយចង្វា តែមិនទាន់បានលោតផងសមត្ថកិច្ចឃេីញទាន់ក៏ឃាត់និងនាំខ្លួនមកសួរនាំតែម្តង។
បន្ទាប់ពីប៉ងលោតទឹកសម្លាប់មិនបានសម្រេចសមត្ថកិច្ចប្រចាំគោលដៅបានទាក់ទងទៅយុវជនម្នាក់ដែលអះអាងថាជាកូនប្រុសរបស់ស្ត្រីខាងលេីឱ្យឌុបតាមម៉ូតូត្រឡប់ទៅផ្ទះវិញ៕
ជ្រោយពេជ្រ