ហុងកុងបើកយុទ្ធនាការទ្រង់ទ្រាយធំបោសសម្អាតក្រុមប្រឆាំង ចាប់ខ្លួនជាង៤០នាក់

ចែករំលែក៖

សកម្មជនប្រឆាំងនៅហុងកុងជាង៤០នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៨ខែកុម្ភៈ ហើយអាចប្រឈមនឹងជាប់គុកអស់មួយជីវិតប្រសិនបើត្រូវបានកាត់ទោស។ ក្រុមសកម្មជនហុងកុងបានបង្ហាញវត្តមាននៅក្នុងទីស្នាក់ការបូលិសនៅរសៀលថ្ងៃទី២៨ខែកុម្ភៈ ។
តាមច្បាប់សន្តិសុខជាតិ មនុស្សជាង៤០នាក់ក្នុងចំណោមសកម្មជន នឹងរងការចោទប្រកាន់ទោសពីបទ ញុះញង់ផ្តាច់ខ្លួន ហើយត្រូវបានចាប់ខ្លួនភ្លាមៗ ។ សកម្មជនទាំងនោះនឹងត្រូវឃុំខ្លួនពេញមួយយប់នេះរង់ចំាតុលាការកាត់ទោសនៅថ្ងៃទី១ខែមីនា។ អ្នកទាំងនោះអាចនឹងត្រូវជាប់គុកអស់មួយជីវិត។
ការចាប់ខ្លួនមនុស្សច្រើនបែបនេះ គឺជាការបង្ហាញពីប្រសិទ្ធភាពនៃច្បាប់សន្តិសុខជាតិនៅកោះហុងកុងដែលទីក្រុងប៉េកាំងបានអនុម័ត។ ច្បាប់សន្តិសុខថ្មីនោះនឹងមានសកម្មជនជាច្រើនទៀតត្រូវបានចាប់ខ្លួន។
អ្នកដែលត្រូវកម្លាំងសន្តិសុខចាប់ខ្លួននៅថ្ងៃទី ២៨ខែកុម្ភៈ គឺស្ថិតនៅក្នុងចំណោមមនុស្សជាង៥០នាក់ ត្រូវបានចាប់ខ្លួនកាលពីខែមករា តាមច្បាប់សន្តិសុខថ្មីរបស់ទីក្រុងប៉េកាំង ។ អ្នកទាំងនោះទទួលរងការចោទប្រកាន់ពីបទរៀបចំគម្រោងបំផ្លាញការបោះឆ្នោត កាលពីខែកក្កដាឆ្នាំ២០២០។
កាលពិីសប្តាហ៍កន្លងមក រដ្ឋាភិបាល ហុងកុង បានអនុម័តយ៉ាងតឹងតែងច្បាប់បោះឆ្នោត ដើម្បីធានាថាអ្នកដែលមានទស្សនៈស្នេហាជាតិទទួលបានការឈរឈ្មោះបោះឆ្នោតនៅក្នុងតំបន់នេះ៕ ដោយ សាធី

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print