កម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីគ្រឿងញៀនដកហូតបានកាំភ្លើងអាកា៤៧មួយដើម

ចែករំលែក៖

ខេត្តកណ្ដាល : កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី នៅចំណុចភូមិស្ពានទម្លាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល កម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពញាឮ បានបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបាន ២នាក់ គឺ១-ឈ្មោះ ម៉ុន រ៉េត ភេទប្រុស អាយុ៤២ឆ្នាំ នៅភូមិអន្លង់ចំណារ ឃុំចាន់សែន ស្រុកឧដុង្គ (មុខសញ្ញាមានដីកាបង្គាប់ឲ្យចាប់ខ្លួន)។
២-ឈ្មោះ ស៊ឹម គឹមហ៊ុល ភេទប្រុស អាយុ ៣៤ឆ្នាំ នៅភូមិស្ពានទម្លាប់ ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល។
ក្រោយពីឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន៣កញ្ចប់ (២មធ្យម និង១ធំ) , ជញ្ជីងថ្លឹងគ្រឿងញៀន១ , ម៉ូតូ ១គ្រឿង , ទូរស័ព្ទដៃ២គ្រឿង , កាំភ្លើង AK47 ស្វាយបត់១ដើម, បង់១, គ្រាប់ ១៧គ្រាប់ , អាវុធកែច្នៃ១ រួមនឹងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នករណីនេះការិយាល័យជំនាញ កំពុងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ដោយ ស សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print