ខេត្តកំពង់ស្ពឺៈ ប្រជាពលរដ្ឋក្នុងភូមិបានប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ត្រូវភ្លើងឆេះខ្លោចក្នុងចម្ការកាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅត្រង់ចំណុចអូរដង្កោល ស្ថិតក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ពេលឃើញដូច្នេះប្រជាពលរដ្ឋ នាំគ្នារាយការណ៍ តាមរយៈទូរស័ព្ទថា នៅចំណុចអូរដង្កោល ស្ថិតនៅក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ពួកគាត់បានប្រទះឃើញសាកសព មិនស្គាល់ អត្តសញ្ញាណម្នាក់នៅក្នុងភ្នក់ភ្លើង។
សាកសពបុរសនេះមានអាយុប្រហែលជិត៤០ឆ្នាំ ដោយមិនដឹងមូលហេតុ ត្រូវភ្លើងឆេះស្លាប់ នៅនឹងកន្លែងនផះទេ ហើយនៅជិតសព ជនរងគ្រោះ មានដែកពីរកំណាត់ និងចង្ក្រានឥដ្ឋ ស្ថិតនៅចម្ងាយ ៧០ ម៉ែត្រផង។
ករណីនេះសមត្ថកិច្ចជំនាញខេត្ត ទៅដល់ធ្វើការពិនិត្យយ៉ាងល្អិតល្អន់និងកំពុងស្រាវជ្រាវរកមូលហេតុ នៃការស្លាប់ព្រមទាំងស្រាវជ្រាវរកសាច់ញាតិ ក្រុមគ្រួសារ ដើម្បីមកយកសពទៅធ្វើបុណ្យតាមប្រពៃណី ខណ:សមត្ថកិច្ចសង្ស័យថាការស្លាប់របស់បុរសនេះជាអំពើឃាតកម្ម៕