យុវជនម្នាក់ស្លាប់ប្ដីប្រពន្ធ២នាក់រងរបួសស្រាលដោយសារម៉ូតូបុកបញ្ច្រាសគ្នានៅស្រុកស្វាយទាប

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់យុវជនម្នាក់ស្លាប់និងប្ដីប្រពន្ធ២នាក់រងរបួសស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូបុកបញ្ច្រាស់ទិសគ្នាពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលព្រមទាំងរាយការណ៏មកសមត្ថកិច្ចជួយអន្តរាគមន៏ដឹកជនរងគ្រោះមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤និង៤៥នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ស្ថិតនៅលើផ្លូវ៣១៧B ភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាយុវជនដែលស្លាប់មានឈ្មោះឥន វាសនា អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិទួលច្រេស ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខស្វាយរៀង១E ២១១៧ខូចខាតយ៉ាងដំណំ។

ចំណែកភាគីម្ខាងទៀតមានឈ្មោះវុធ វិរ: អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រនិងប្រពន្ធឈ្មោះភិន សុគន្ធ អាយុ២០ឆ្នាំ មានផ្ទៃពោះ៦ខែ មុខរបរកម្មការិនីរោងចក្រ  ស្នាក់នៅតំបន់សានតុង ក្រុងបាវិត ។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុមានប្ដីប្រពន្ធ២នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌តែមឆេះពាក់ស្លាកលេខស្វាយរៀង១I-៨៧៤២ក្នុងទិសដៅពីជើងទៅត្បូងនៅលើផ្លូវ៣១៧Bមិនប្រកាន់ស្ដាំស្រាប់តែទៅបុកជាមួយម៉ូតូម៉ាកហុងដា ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខស្វាយរៀង១E ២១១៧ទិសដៅផ្ទុយគ្នាយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរចោមរោមមើលព្រមទាំងរាយការណ៏មកសមត្ថកិច្ចជួយអន្តរាគមន៍ដឹកជនរងគ្រោះមកកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀង។

បច្ចុប្បន្ន សាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករបួសទាំងពីរ ត្រូវបានរថយន្ដមូនិធិវត្តព្រៃតាអីដឹកយកទៅព្យាបាលនៅមន្ទីពេទ្យខេត្តស្វាយរៀង និងម៉ូតូទាំងពីរសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅប៉ុស្ដិ៍ រដ្ឋបាលពពែតដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖យឹម សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print