អតីតប្រធានាធិបតីបារាំងត្រូវតុលាការកាត់ទោសជាប់គុក៣ឆ្នាំពីបទផ្តល់សំណូក

ចែករំលែក៖

អតីតប្រធានាធិបតីបារាំង លោកSarkozy ត្រូវបានតុលាការកាត់ទោសឱ្យជាប់គុក៣ឆ្នាំ។ ប៉ុន្តែ លោកមិនចាំបាច់អនុវត្តច្បាប់នៅក្នុងគុកឡើយដោយសារតែទោសរបស់លោកគឺត្រូវព្យួរពីរឆ្នាំ ។
តុលាការទីក្រុងប៉ារីស កាលពីថ្ងៃទី១ខែមីនា បានសម្រេចដាក់ទោសលោក Nicolas Sarkozy ពីបទផ្តល់សំណូកដល់ចៅក្រម។ តុលាការទីក្រុងប៉ារីស ក៏បានសម្រេចសាលក្រមដាក់ទោសជាប់គុក៣ឆ្នាំ ក្នុងនោះមានពីរឆ្នាំ ទោសព្យួរ។ ទាំងនោះបានបញ្ជាក់ថា លោកSarkozy នឹងមិនបន្តប្តឹងតវ៉ា ទៀតឡើយ បើទោះបីលោកមានពេលវេលា១០ថ្ងៃសម្រាប់តវ៉ាក៏ដោយ។
សាលក្រមរបស់តុលាការក៏បានទប់ស្កាត់លោក Sarkozy វិលត្រឡប់ចូលប្រឡូកក្នុងឆាកនយោបាយជាថ្មីឡើងវិញ បើទោះបីលោកបានបញ្ជាក់ជាច្រើនលើកហើយថា នឹងមិនបន្តសកម្មភាពនយោបាយឡើយ។ ក្រុមអ្នកគាំទ្រលោកនៅតែបន្តជំរុញឲ្យលោកបន្តចូលរួមប្រកួតប្រជែង តំណែងប្រធានាធិបតីបារាំងនៅឆ្នាំ២០២២។
លោក Sarkozyជាអតីតប្រធានាធិបតីបារាំងដំបូងដែលបានបង្ហាញខ្លួនក្នុងតុលាការពីបទពុករលួយ។ លោក Sarkozy និង មេធាវី Thierry Herzog បានព្យាយាមជះឥទ្ធិពលនិងផ្តល់សំណូកដល់ចៅក្រម Gilbert Azibert ដើម្បីទទួលបានព័ត៌មានស្តីពីការចោទប្រកាន់ទទួលប្រាក់ពី ក្រុមហ៊ុន L’Oreal នៅឆ្នាំ២០០៧ ពេលឃោសនាបោះឆ្នោតប្រធានាធិបតីបារាំង ៕ ដោយ សាធី

...

រូបភាព៖ doanhnhanvn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print