អាមេរិក បង្កើនការចែកចាយវ៉ាក់សាំង​ប្រឆាំងកូវីដ ១៩ ឡើងដល់​១៥លានដូសក្នុង១សប្តាហ៍

ចែករំលែក៖

ដើម្បីគ្រប់គ្រងការឆ្លងរាលដាលកូវីដ ១៩ ​នៅក្នុងទឹកដីអាមេរិក សេតវិមានបានសម្រេច កាលពីថ្ងៃទី​២ខែមីនា (ពេលវេលាអាមេរិក) ក្នុងការបង្កើនការចែកចាយវ៉ាក់សាំង រហូតដល់ដល់​១៥លានដូសក្នុងមួយសប្តាហ៍ ដើម្បីបង្កើនាការចាក់ជូនពលរដ្ឋឲ្យបានច្រើនទើបគ្រប់គ្រងការឆ្លងបានល្អ​។
លោកស្រី​ Jen Psaki ​លេខា ព័ត៌មានសេតវិមាន បានប្រកាសថា ការសម្រេចខាងលើ ក្រោយកិច្ចប្រជុំជាមួយក្រុមទទួលបន្ទុកទប់ស្កាត់កូវីដ ១៩ របស់សេតវិមាន បានសម្រេចបង្កើនចំនួនវ៉ាក់សាំង ។ ក្រៅពីនេះបណ្តារដ្ឋមួយចំនួនក៏ទទួលបានវ៉ាក់សាំងបន្ថែមពីក្រុងហ៊ុន​Johnson & Johnson ចំនួន ២,៨លានដូសផងដែរក្នុងមួយសប្តាហ៍។
ជាមួយគ្នានោះដែរ ប្រធានាធិបតីបៃឌិន បានស្នើដល់ក្រុមហ៊ុន​ផលិតវ៉ាក់សាំង ​Merck ជួយផលិតវ៉ាក់សាំងបន្ថែមរបស់ក្រុមហ៊ុន​Johnson & Johnson ដែលរដ្ឋបាលចំណីអាហារនិោងឱសថអាមេរិកបានអនុម័តជាវ៉ាក់សាំងទី​៣ប្រើប្រាស់នៅលើទឹកដីអាមេរិក​។
រដ្ឋាភិបាលរបស់ប្រធានាធិបតីបៃឌិនសង្ឃឹមថា ការបង្កើនចាក់វ៉ាក់សាំង នឹងជួយទប់ស្កាត់ ការឆ្លងរាលដាលកូវីដ ១៩ ក្នុងទឹកដីអាមេរិក​បានយ៉ាងល្អបំផុត ។ រដ្ឋាភិបាលសង្ឃឹមថា ការបង្កើនចំនួនវ៉ាក់សាំង នោះ នឹងគ្រប់គ្រាន់សម្រាប់ពលរដ្ឋអាមេរិក នៅក្នុងខែកក្កដាឆ្នាំ​២០២១។
គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃពុធ ទី០៣ ខែមីនា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១១៥,២៨៣,៤៧៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៥៥៩,២៧០នាក់ និងជាសះស្បើយឡើងវិញ ៩១,០៩៤,៧៦១នាក់។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២៩,៣៧០,៧០៥នាក់ ស្លាប់ចំនួន ៥២៩,២១៤នាក់ និងជាសះស្បើយចំនួន ១៩,៩០៥,៣២២នាក់៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print