ខេត្តស្ទឹងត្រែង៖ ឪពុកក្មេកបានរត់គេចខ្លួនបន្ទាប់ពីធ្វើសកម្មភាព ចាក់សម្លាប់កូនប្រសារ ព្រោះតែការពារខ្លួនក្លាយជាឃាត់កសមត្ថកិច្ចតាមចាប់ ក្រោយកូនប្រសារមកពីផឹកសុីខាងក្រៅ ឪពុកក្មេកស្តីបន្ទោសតិចតួចធ្វើឱ្យកូនប្រសារខឹងកើតហិង្សា រហូតដល់ឪពុកក្មេកទាញដែកមុតស្រួចចាក់ត្រូវជាច្រើនកន្លែង បណ្តាលឱ្យស្លាប់ក្រោយយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ករណីនេះបានកើតឡើងនៅវេលាម៉ោង១១ជាង ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ចំណុចអូរឈើទាល ក្នុងភូមិកាំងដី សសង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់បានបញ្ជាក់ថា: ជនរងគ្រោះឈ្មោះចាន់ ឆាយរ៉ាវណ្ណ: អាយុ៣៦ឆ្នាំមានស្រុកកំណើត នៅភូមិកាកាបខណ្ឌដង្កោ រាជធានីភ្នំពេញ។បានមករកសុីយកប្រពន្ធ រស់នៅជាមួយឪពុកក្មេក នៅភូមិកាំងដី សសង្កាត់ព្រះបាទ ក្រុង ខេត្តស្ទឹងត្រែង។
ចំណែកឪពុកក្មេកជាជនដៃដល់ឈ្មោះឆាន់ ជឿន មានវ័យចំណាស់ហើយ ហើយគាត់មិនសូវពូកែផឹកទេ តែគាត់និយាយរអ៊ូច្រើន និងស្តីបន្ទោសបន្តិចបន្តួចដាក់កូនចៅ។ តែក្រោយមកកូនប្រសារដែលជាជនរងគ្រោះ បានជីះម៉ូតូមកពីផឹកសុីខាងក្រៅ ចូលមកដល់ផ្ទះឪពុកក្មេកឃើញដូច្នេះក៏បានស្តីបន្ទោស ទើបធ្វើឲ្យកូនប្រសារជាជនរងគ្រោះមានចិត្តខឹង ទើបទាស់សំដីគ្នារហូតមានការប្រតាយប្រតប់ ម្ដងជាពីរដង តែត្រូវអ្នកផឹកស៉ីជាមួយឪពុកក្មេកបានចូលឃាត់តែឃាត់មិនឈ្នះ។
តែបើតាមអ្នកផឹកសុីជាមួយនៅកន្លែងកើតហេតុបានបញ្ចាក់បន្ថែមថា: កូនប្រសារចេះតែរករឿងចង់វ៉ៃតបទៅលើឪពុកក្មេកដោយមិនព្រមចាញ់ ក្រោយពីផឹកសុីស្រវឹងមកពីខាងក្រៅ ម្តងហើយម្តងទៀត ស្រាប់តែកូនប្រសារក៏ស្ទុះទៅទាញដំបងបម្រុងចូលទៅវ៉ៃឪពុកក្មេកទៀត តែឪពុកក្មេកក៍ទាញកាំបិតការពារខ្លួនដែរ តែត្រូវពួកគាត់ស្ទុះចូលឃាត់ចាប់ និងដកហូតយកកាំបិត និងដំបងចេញពីភាគីទាំងសងខាងម្តងទៀត។
តែកូនប្រសារមិននៅស្ងៀមចេះតែរករឿង ចេះតែកញ្ច្រោលក៏ស្ទុះទៅរកឪពុកក្មេកម្ដងជាពីរដង ភ្លាមនោះឪពុកក្មេកទ្រាំមិនបានក៏ទាញយកវត្ថុរឹងមុតស្រួច ដែលគេប្រើសម្រាប់ជាជ័រកៅស៊ូ ចាក់ទៅលើកូនប្រសារ នៅពេលកូនប្រសាស្ទុះទៅវាយខ្លួនមុតជាច្រើនកន្លែង ព្រោះតែការពារខ្លួនរួមនិងគំហឹងផងនោះ ទើបបណ្តាលឪ្យជនរងគ្រោះរងរបួសធ្ងន់ ចំណែកឪពុកក្មេកជាជនដៃដល់ ក្រោយធ្វើសកម្មភាពរួចក៏បានរត់គេចខ្លួនបាត់តែម្តង។
ភ្លាមៗនោះជនរងគ្រោះត្រូវសាច់ញាតិនិងក្រុមគ្រួសារដឹកមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីសង្គ្រោះតែជនរងគ្រោះត្រូវបានដាច់ខ្យល់ស្លាប់តាមផ្លូវទៅហើយ ចំណែកសាកសពក្រោយធ្វើការពិនិត្យពីមន្ត្រីនគបាលព្រហ្មទណ្ឌកម្រឹតធ្ងន់ និងនគរបាលជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគបាលខេត្ត ទៅលើសពជនរងគ្រោះរួចរាល់ហើយ ក៏បានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា៕
ដោយ:មាស សុផាត