វីរបុរសបាល់ទាត់របស់ប្រេស៊ីល លោក Pele ទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ដំបូងគេ

ចែករំលែក៖

វីរបុរសបាល់ទាត់លោក Pele បានទទួលវ៉ាក់សាំង COVID-19 កម្រិតដំបូងនៅប្រទេសប្រេស៊ីលកាលពីថ្ងៃពុធ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ MARCA 

អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលរូបនេះមានវ័៨០ឆ្នាំ ដូច្នេះគាត់ត្រូវបានចាត់ចូលទៅក្នុងក្រុមអាទិភាពសម្រាប់ការចាក់វ៉ាក់សាំងនៅប្រេស៊ីលដែលមានចំនួនច្រើនជា,៤៧លានដូសត្រូវបានគេប្រើប្រាស់រួចហើយ។

លោក Pele បានសរសេរនៅលើបណ្តាញសង្គមថា ថ្ងៃនេះគឺជាថ្ងៃដែលមិនអាចបំភ្លេចបាន! ខ្ញុំបានទទួលវ៉ាក់សាំង ជំងឺរាតត្បាតមិនទាន់ចប់នៅឡើយទេ យើងត្រូវតែរក្សាវិន័យដើម្បីការពារជីវិតរហូតដល់មនុស្សជាច្រើនបានចាក់វ៉ាក់សាំង

វីរបុរសបាល់ទាត់របស់ប្រេស៊ីលរូបនេះបន្តថា “សូមបន្តលាងដៃរបស់អ្នកនិងនៅផ្ទះប្រសិនបើអាចធ្វើទៅបាន។ នៅពេលអ្នកចេញទៅក្រៅកុំភ្លេចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពសង្គមរបស់អ្នក។

រឿងនេះនឹងកើតឡើងប្រសិនបើយើងគិតគូរពីគ្នា និងជួយគ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា ប្រទេសប្រេស៊ីលគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ដោយមានមនុស្សជាង១០,លាននាក់បានឆ្លងជំងឺនេះ និងមនុស្សជាង ២៥៦,០០០នាក់បានស្លាប់ 

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print