ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ នេះកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត ដឹកនាំដោយលោកវរសេនីយ៍ទោ ប្រាក់ ធី នាយរងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង និងកម្លាំងប្រជាការពារ សរុបចំនួន២៣នាក់ បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅចំណុចអតីតឡូតិ៍នេសាទលេខ២និង៣ ក្នុងចំណុចភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដោយបានកម្ទេចឧបករណ៍នេសាទខុសច្បាប់ជាច្រើន។
ក្នុងការបង្រ្កាបនេះដែរសមត្ថកិច្ចបានប្រើប្រាស់កាណូតស្មាច់ចំនួន០៩គ្រឿង។
កម្លាំងចម្រុះបានឲ្យដឹងថាជាលទ្ធផលកិច្ចប្រតិបត្តិការននេះសមត្ថកិច្ចបង្ក្រាបបាន ៖
- សាច់មងប្រវែង ២៧០០ម៉ែត្រ
- បង្គោលចំនួន ៣៥០ដើម
- ឡុកចាប់ត្រីចំនួន ០៨ឡុក
- លែងត្រីចម្រុះចំនួន ៨០គីឡូក្រាម
ចំពោះឧបករណ៍នេសាទទាំងនេះសមត្ថកិច្ចបានដុតបំផ្លាញចោលនៅនឹងកន្លែង ។ ចំណែក ជនប្រព្រឹត្តជាម្ចាស់អាជីវកម្មខុសច្បាប់នេះ បានរត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចចុះទៅធ្វអន្តរាគមន៍៕