ការរញ្ជួយដីកម្រិត៦,៣រ៉ិចទ័រ ធ្វើឲ្យកម្រើកតំបន់ភាគកណ្តាលនៃប្រទេសក្រិច កាលពីថ្ងៃទី៣ខែមីនា (ពេលវេលាក្នុងតំបន់) បានបំផ្លាញអគារជាច្រើន ធ្វើឲ្យពលរដ្ឋភ័យស្លន់ស្លោរត់ទៅក្រៅផ្ទះ ដោយខ្លាចអគារបាក់សង្គត់។
រថយន្តជួយសង្គ្រោះបានបញ្ជូនអ្នករងរបួស១០នាក់ដែលរងរបួសទៅកាន់មន្ទីរពេទ្យព្យាបាល ។ នៅទីក្រុងLarissa បុរសវ័យ៥៥ឆ្នាំម្នាក់ ត្រូវបញ្ជូនទៅកាន់មន្ទីរពទ្យដោយសារតែដុំថ្មធ្លាក់ចំក្បាល។ ជាមួយគ្នានេះដែរ មន្ត្រីក្នុងតំបន់ Thessaly បញ្ជាក់ថា មានផ្ទះ ១០០ខ្នង រងការខូចខាតដោយសារតែគ្រោះរញ្ជួយដី ។
មន្ត្រីក្នុងតំបន់កំពុងតែវាយតម្លៃពីការខូចខាតទ្រព្យសម្បត្តិដោយសារតែគ្រោះរញ្ជួយដីខាងលើ ។
ក្រសួងវប្បធម៌ក្រិចបានបញ្ជាក់ថា ព្រះវិហារបុរាណដែលបានសាងសង់តាំងពីទសវត្សទី១៧ រងការខូចខាតយ៉ាងខ្លាំង ។
ក្នុងថ្ងៃជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសតួកគី លោកMevlut Cavusoglu បានជួបពិភាក្សាតាមទូរស័ព្ទជាមួយសមភាគីក្រិច ដោយបញ្ជាក់ថា រដ្ឋាភិបាលទីក្រុង អង់ការ៉ា នឹងជួយដល់រដ្ឋាភិបាលក្រិច នៅពេលត្រូវការជំនួយ។
កន្លងមក ក្រុមឯកទេសស្តីពីការរញ្ជួយដីអាមេរិក USGS បានបញ្ជាក់ថា ការរញ្ជួយដីមានកម្រិតដល់ទៅ៦,៣រ៉ិចទ័រ ក្នុងជម្រៅ៨គីឡូម៉ែត្រ មានចម្ងាយពីទីក្រុង Elassona ១៦គីឡូម៉ែត្រនៅភាគខាងត្បូង ។
ក្រិចតែងតែរងការរញ្ជួយដីជាបន្តបន្ទាប់។ កាលពីចុងខែតុលាឆ្នាំ២០២០ក៏មានការរញ្ជួយដី ៧រ៉ិចទ័រ នៅតំបន់សមុទ្រ Aegean ដែរ។ ការរញ្ជួយដីនោះបណ្តាលឲ្យមនុស្ស ១០០នាក់ស្លាប់ និងជាង១០០០នាក់រងរបួស ៕ ដោយ សាធី
រូបភាព៖ AFP/TTXVN