រថយន្តហាយឡេនឌ័របុករះដើមផ្កាបាក់អស់ជាច្រើនដើមនិងបាក់បង្គោលភ្លើងបំភ្លឺផ្លូវអស់មួយដើម

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរសម្នាក់ស្រវឹងស្រាបានបើករថយន្តមួយគ្រឿងយ៉ាងលឿន ខណៈដល់ផ្លូវកោងបួងចង្កូតមិនទាន់ក៏ហោះឡើងលើសួនចែកទ្រូងផ្លូវទៅបុក រះដើមផ្កាបណ្តាលឲ្យបាក់អស់ជាច្រើនដើម និងបន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមទៀត កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែមីនា ឆ្នាំ២០២១​ ត្រង់ចំណុចខាងជើងរង្វង់មូល
នាងកងស្រូវ ប្រមាណ៥០០ម៉ែត្រ ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

​ រថយន្តបង្កម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខភ្នំពេញ2AX.2901បើកបរដោយបុរស ស្រវឹងស្រាម្នាក់។

​ យោងតាមសមត្ថកិច្ចបានប្រាប់ឲ្យដឹងថាដំបូងឡើយ​ រថយន្តហាយឡេនឌ័រខាងលេីបានធ្វេីដំណេីរតាមបណ្ដោយផ្លូវ២១៧​ ទិសដៅពីជើងមកត្បូងយ៉ាងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើដោយសារផ្លូវកោងផងនោះ​ បានបួងចង្កូតមិនទាន់ក៏ហោះឡើងលើសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឱ្យបុករះដើមផ្កាបាក់អស់ជាច្រើនដើម និងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមទៀតដាច់រៀបដល់ដី។ ចំណែកឯរថយន្តខូចខាតផ្នែកខាងមុខ បែកម៉ាស៊ីនហូរប្រេងពេញផ្លូវរងការខូចខាត យ៉ាងដំណំ តែក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏នេះមិនបណ្តាលឲ្យនណាម្នាក់រងរបួសនោះទេ។

​ ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print