ជាប់ពន្ធនាគារព្រៃសចំនួន០២លើកមិនរាងចាល ចេញមកវិញលួចម៉ូតូត្រូវ សមត្ថកិច្ចចាប់ដាក់គុកវិញ

ចែករំលែក៖

  ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានជនរងគ្រោះជាម្ចាស់ម៉ូតូចាប់ខ្លួនប្រគល់អោយនគរបាលប៉ុស្តិ៍ព្រែកប្រាចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធករណីលួចម៉ូតូបានសម្រេចពេលជិះយកទៅលក់ក៏ជួបជាមួយជនរងគ្រោះជាម្ចាស់ម៉ូតូ ភ្លាមនោះម្ចាស់ម៉ូតូចាប់ខ្លួនប្រគល់អោយសមត្ថកិច្ចតែម្តង ។

   សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ គង់ ឆវណ្ណ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួល ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ចំណែកបក្ខពួកជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់តែសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ ។

    ជនរងគ្រោះមានឈ្មោះ សំ ចាន់ថន ភេទ ប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតហេតុ។​ 

    សមត្ថកិច្ចបានឲ្យដឹងថា​ ៖ នៅថ្ងៃទី ០៤​ ខែមីនា​ ឆ្នាំ២០២១ ម៉ោង០២និង៣០នាទី ជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១០០កូរ៉េ ពណ៌ ក្រហម ពាក់ស្លាកលេខ កំពត ១D-៨១២១ នៅចំណុចកើតហេតុ រួចចូលដេកក្នុង ផ្ទះ ស្រាប់តែមានជនសង្ស័យ ០២នាក់ ឈ្មោះ គង់ ឆវណ្ណ និងឈ្មោះ ធី ធ្វើសកម្មភាពលួចយកម៉ូតូជនរងគ្រោះដោយ យកទួណឺវ៉ីសចាក់សោម៉ូតូត្រូវ នាំគ្នាបញ្ឆេះជិះគេចខ្លួន។ លុះដល់ម៉ោង១០និង០០នាទី ថ្ងៃដដែល ជនសង្ស័យឈ្មោះ គង់ ឆវណ្ណ ជិះម៉ូតូទៅរកលក់ឲ្យគេនៅភូមិកើតហេតុខាងលើ ក៏ត្រូវបានជនរងគ្រោះឃើញឃាត់ខ្លួន រួមនិង វត្ថុតាងម៉ូតូ ០១គ្រឿង យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកប្រា ចាត់ការតាមច្បាប់។ ចំណែកជនសង្ស័យ ឈ្មោះ ធី បានរត់គេចខ្លួនបាត់។ កន្លងមកជនសង្ស័យឈ្មោះ គង់ ឆវណ្ណ ធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន ០២លើក ៖ លើកទី១ ៖ រយៈពេល ០៦ខែ ក្នុងឆ្នាំ២០១៥ ពីបទ ៖ លួច ។

លើកទី២ ៖ រយៈពេល ០១ឆ្នាំ ក្នុងឆ្នាំ២០១៧ ពីបទ ៖ លួច។

ក្នុងនោះជនសង្ស័យក៏ប្រើប្រាស់គ្រឿងញឿនផងដែរ​ ៕

ដោយ៖ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print