ខេត្ដតាកែវ៖ តាមសេចក្ដីរាយការណ៍ពី ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយមាសបានឱ្យដឹងថាច្រករបៀងមួយឈ្មោះច្រកព្រែកអន្សា ស្ថិតនៅក្នុង ឃុំព្រែកទន្លេ ស្រុក បន្ទាយមាសខេត្ដកំពតត្រូវបានលោក អភិបាលស្រុកបន្ទាយមាសលបបើក សម្រាប់ដឹកទំនិញគ្មានពន្ធពីប្រទេស វៀតណាមចូលមកស្រុកខ្មែរនិងដឹកស្រូវពលរដ្ឋខ្មែរចេញទៅវៀតណាម ។
សេចក្ដីរាយការណ៍បានបន្ដទៀតថាសម្រាប់ប្រជាពលរដ្ឋខ្មែរដែលដឹកស្រូវ ទៅលក់ឱ្យជនជាតិវៀតណាមតាមច្រក ខាងលើក្រុមសមត្ថកិច្ចជាច្រើនស្ថាប័ន បានបង្ខំឱ្យជនជាតិវៀតណាបង់លុយឱ្យ ពួកគេក្នុងមួយទូកមិនក្រោមពី១លាន រៀលនោះទេ ។ បើយោងតាមសេចក្ដី រាយការណ៍ថា សមត្ថកិច្ចច្រើនស្ថាប័នរួម មានមន្ដ្រីនគរបាលសេដកិច្ចខេត្ដកំពត មន្ដ្រីយោធាជើងទឹកខេត្ដកំពតគយចល័ត មន្ដ្រីសាលាស្រុកបន្ទាយមាស និងមន្ដ្រី មួយចំនួនទៀតក្នុងខេត្ដកំពតបានដេកចាំយកលុយក្នុង១ថ្ងៃៗរាប់រយលានរៀល យកមកចែកគ្នា ។
បើតាមការអះអាងពីសំណាក់ក្រុមឈ្មួញជនជាតិវៀតណាមថាពួកគាត់ចូលទិញស្រូវបងប្អូនខ្មែរបានគឺត្រូវបង់លុយឱ្យក្រុមសមត្ថកិច្ចខាងលើច្រើនណាស់ ដូច្នេះពួគាត់មិនហ៊ានទិញស្រូវពលរដ្ឋ ខ្មែរនោះទេ ។ ក្រុមឈ្មួញទាំងនេះបានបន្ដ ទៀតថាបើចង់ឱ្យស្រូវពលរដ្ឋខ្មែរថ្លៃនោះសូមកុំឱ្យមានសមត្ថកិច្ចទាំងនេះយក លុយពីពួកគាត់ហើយបើយកគួរកុំយក ច្រើនពេកទៅបានហើយសមត្ថកិច្ចយក ១ទូក១លានច្រើនខ្លាំងណាស់ ។
បើយោងតាមសម្ដីលោកអភិបាល ស្រុកបន្ទាយមាសឱ្យដឹងថាលោកទទួលស្គាល់ថាច្រករបៀងខាងលើគឺជាច្រក បើកដោយខុសច្បាប់ពិតមែន ។ លោក បន្ដទៀតថាចំពោះស្រូវដែលប្រជាពល រដ្ឋខ្មែរដឹកលក់ឱ្យក្រុមឈ្មួញវៀតណាម លោកបានទៅប្រជុំផ្សព្វផ្សាយរួចហើយ ថាកុំឱ្យសមត្ថកិច្ចទាំងនោះយកលុយឱ្យ សោះព្រោះវាប៉ះពាល់ដល់តម្លៃស្រូវ ប្រជាពលរដ្ឋខ្មែរ ។
លោកអភិបាលរូបនេះបានបន្ដទៀត ថាលោកនឹងរាយការណ៍រឿងនេះទៅអភិបាលខេត្ដកំពតដើម្បីចាត់វិធានការជា បន្ទាន់ដល់កងកម្លាំងសមត្ថកិច្ចទាំងនោះព្រោះសមត្ថកិច្ចទាំងនេះមានតួនាទីធំៗហួសពីសមត្ថភាពរបស់លោក ៕
ដោយ៖ ជីសូរកា