មនុស្ស២នាក់ស្លាប់នៅនិងកន្លែងនិងម្នាក់ទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យដោយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងស្រុកព្រៃនប់

ចែករំលែក៖

ខេត្តព្រះសីហនុ-មនុស្ស៣នាក់បានស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូ តាមផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩២-១៩៣ ម្តុំភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង៨និង០០នាទីយប់ថ្ងៃ៥ ខែមិនា ឆ្នាំ២០២១។
សមត្ថកិច្ចបញ្ជាក់ថា ម៉ូតូ ០១គ្រឿងម៉ាក HONDA-DREAM  ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1F-2750 បើកបរដោយឈ្មោះ អេ ញ៉េប ភេទប្រុស អាយុ ៤៩ឆ្នាំ និងអ្នករួមដំណើរចំនួន ០២នាក់ ឈ្មោះ គល់ ហេន ភេទស្រី អាយុ ៥០ឆ្នាំ និងឈ្មោះ ស្រីមឿត (ក្មេងស្រី) អាយុ០២ឆ្នាំ អ្នកទាំង៣ មានទីលំនៅភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ បើតាមសមត្ថកិច្ចថា មកដល់ចំណុចកើតហេតុ អ្នកបើកម៉ូតូ បើកឆ្លងផ្លូវពីកើតទៅលិច  ស្របពេលរថយន្ត ០១គ្រឿងម៉ាក NISSAN ពណ៌ស ពាក់ស្លាក លេខព្រះសីហនុ 2C-8896 មានទិសដៅ(ភ្នំពេញ-ព្រះសីហនុ) មកដល់ក៍បុកម៉ូតូដែលជិះឌុបគ្នា៣នាក់នេះ  បណ្តាលឲ្យ ០២នាក់ស្លាប់ នៅនឹងកន្លែងនិងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
១.ឈ្មោះ អេ ញ៉េប អ្នកបើកបរម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។
២.ឈ្មោះ គល់ ហេន អ្នករួមដំណើរលើម៉ូតូ ស្លាប់នៅនឹងកន្លែងកើតហេតុ។
៣.ក្មេងស្រីឈ្មោះ ស្រីមឿត រួមដំណើរលើម៉ូតូ ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។
បច្ចុប្បន្ន សាកសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីយ៍ រីឯរថយន្ត និងម៉ូតូយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែកអ្នកបើកបររថយន្ត(មិនទាន់ស្គាល់អត្តសញ្ញាណ)បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ ។
សូមបញ្ជាក់ថារយៈពេល២ថ្ងៃជាប់ៗគ្នានេះ មានមនុស្ស៦នាក់ហើយបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវជាតិលេខ៤ក្នុងស្រុកព្រៃនប់ ដោយកាលពីម្សិលមិញអ្នកស្លាប់ជាសិស្សសាលាចំនួន៣នាក់ ហើយអ្នកស្លាប់គឺជាភាគីខាងម៉ូតូទាំងអស់៕ឆ្លាម សមុទ្រ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print