ចាប់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀនម្នាក់នៅច្បារអំពៅ ដកហូតបាន១២កញ្ចប់

ចែករំលែក៖

ភ្នំពេញ : មុខសញ្ញាចែកចាយថ្នាំញៀន ម្នាក់ក្នុងចំណោម៤នាក់ ត្រូវបានកម្លាំង នគរបាលព្រហ្មទណ្ឌខណ្ឌសហការជាមួយប៉ុស្តិ៍ច្បារអំពៅទី២ចាប់ខ្លួន រកឃើញវត្ថុតាងថ្នាំញៀន១២កញ្ចប់តូច ជញ្ជីងសម្រាប់ថ្ងឹងមួយ និងសម្ភារៈសម្រាប់វិចខ្ចប់មួយចំនួនទៀត ។
ករណីចាប់មុខសញ្ញាចែកចាយថ្នាំ ញៀននៅតំបន់ច្បារអំពៅនេះបានធ្វើឡើងនៅវេលាម៉ោង១,៣០នាទីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ នៅចំនុចចុងដី ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យមានឈ្មោះ មាស សុធី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរធ្វើម្ហូបការ ស្នាក់នៅផ្ទះជួល ភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។
លោក ទេព បូរ៉ា នាយប៉ុស្តិ៍នគរ បាលច្បារអំពៅទី២ បានអោយដឹងថា ជនសង្ស័យជាមុខសញ្ញាចែកចាយថ្នាំញៀន ដែលសមត្ថកិច្ចតាមដានយូរហើយ ប៉ុន្តែចាប់បានតែម្នាក់ប៉ុណ្ណោះដោយឡែកបក្ខពួកវា២-៣នាក់ទៀតរត់គេចខ្លួនអស់ នៅគ្រាដែលកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងរបស់ក្រុមជនសង្ស័យកំពុងសម្ងំវិចខ្ចប់គ្រឿងញៀនច្រកចូលក្នុងថង់ ។
លោកនាយប៉ុស្តិ៍បានបន្តថា ករណី ចុះបង្ក្រាបនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីលោក អេម សារ៉ាវុធ អធិការនគរបាល ខណ្ឌច្បារ អំពៅ និងមានការសហការពីកម្លាំង នគរបាលព្រហ្មទណ្ឌ ។ ពេលកម្លាំងចុះ ទៅដល់ចំនុចដែលមុខសញ្ញាកំពុងវិចខ្ចប់ បានធ្វើអោយក្រុមជនសង្ស័យមានការ ចាប់អារម្មណ៍ គ្រានោះពួកវាបានបាច គ្រឿង ញៀនចោលដើម្បីបំបិទវត្ថុតាង ដែល គ្រឿង ញៀនទាំងនោះបំរ៉ុងនិងច្រកចូលថង់វិចខ្ចប់យកទៅចែកចាយ ។ ពេលសមត្ថកិច្ច សម្រុកចូលធ្វើអោយក្រុមជនសង្ស័យមួយចំនួនរត់គេចខ្លួន តែចាប់បានម្នាក់ រកឃើញវត្ថុតាងថ្នាំញៀន១២កញ្ចប់តូចដែលទើបនិងច្រកចូលថង់ដើម្បីចែកចាយ ដកហូតជញ្ជីងសម្រាប់ថ្លឹង១ និង សម្ភារៈសម្រាប់វិចខ្ចប់ជាច្រើនទៀត អាច និយាយបានថាជាមេក្លោងក្នុងការ រកស៉ីចែកចាយថ្នាំញៀន ។
បច្ចុប្បន្នជនសង្ស័យត្រូវបាន
ឃាត់ខ្លួននៅអធិការនគរបាលខណ្ឌច្បារអំពៅដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស

20150716-161239.jpg

...

20150716-161243.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print