ឈុត តំណាងជាតិ សម្រាប់ រ៉េត សារីតា បញ្ចេញហើយជាមួយនឹងការកោតសរសើរខ្លាំង

ចែករំលែក៖

ភ្នំពេញ៖ ឈុតតំណាងជាតិឈ្មោះ “ឈុតអាយ៉ងខ្មែរ” សម្រាប់ម្ចាស់មង្កុដកញ្ញាឯកចក្រវាឡកម្ពុជារ៉េត សារីតា គ្រងដើម្បីចូលរួមប្រកួត និងបង្ហាញទៅកាន់ពិភពលោកក្នុងពេលដ៏ខ្លីខាងមុខនេះ។ ការប្រកាសបញ្ចេញឈុតជាគំនូរដំបូងនេះទទួលបានការកោតសរសើរខ្លាំងពីក្រុមអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជា។
ល្ខោនអាយ៉ងខ្មែរ គឺជាទស្សនីយភាពសិល្បៈមួយក្នុងចំណោមទស្សនីយភាពសិល្បៈដ៏សម្បូរបែបរបស់ខ្មែរ ដែលទម្រង់សិល្បៈមួយនេះត្រូវបានក្រុមអ្នកស្រាវជ្រាវអះអាងថា បានកើតមានឡើងមុនសម័យអង្គរមកម្ល៉េះដោយយោងទៅតាមសិលាចារិក K155ដែលជាសិលាចារិកនៅប្រាសាទលលៃនោះ។ ទោះជាយ៉ាងណាទម្រង់តុក្កតាល្ខោននេះនៅសេសសល់តិចតួចបំផុត ឬស្ទើតែគ្មានសោះនាពេលបច្ចុប្បន្ន។ ឈុតតំណាងជាតិនេះហាក់ឆ្កឹះរំលឹកដល់កូនខ្មែរឲ្យបានស្គាល់ទម្រង់សិល្បៈខ្មែរមួយនេះឡើងវិញផងដែរ។ ការកោតសរសើរនេះដែរកើតមានឡើងក្រោយពីការប្រកាសដោយគណនីយហ្វេសប៊ុកផ្លូវការកញ្ញាឯកចក្រវាលកម្ពុជានេះត្រូវបានធ្វើឡើង បន្ទាប់ពីថ្ងៃកំណត់នៃកម្មវិធីប្រកួតកញ្ញាឯកធំបំផុតរបស់ពិភពលោកនេះបានបញ្ជាក់ពីទីតាំង និងពេលវេលាប្រកួតជាក់លាក់បន្ទាប់ពីលើកពេលវេលារៀបចំជាច្រើនខែព្រោះតែជំងឺកូវីដ១៩នោះ។ ឈុតគំនូរទាំងនេះបានទាំងបង្ហាញពីផ្នែកទាំងមូលនៃសម្លៀកបំពាក់ និងគ្រឿងអលង្ការ ពណ៌មាសដែលត្រូវបានដកស្រង់ចេញពីផ្នែកជាច្រើនក្នុងទម្រង់ជាអត្តសញ្ញាណខ្មែរ និងបានបង្ហាញភស្តុតាងបញ្ជាក់យ៉ាងច្បាស់ថាគ្រប់ផ្នែកចាប់តាំងពីចុងជើងដល់ចុងសក់គឺជារចនាបថបែបខ្មែរ បង្កប់ដោយអត្តសញ្ញាណជាតិខ្មែរយ៉ាងពិតប្រាកដ ប្រកដោយមោទកភាព។
គណនីយផ្លូវការកញ្ញាឯកចក្រវាឡកម្ពុជាបានបញ្ជាក់អមដោយរូបភាពទាំងនេះថា ឈុតតំណាងជាងិ: ព្រះរាជាណាចក្រកម្ពុជា មានបេតិកភណ្ឌសម្បូរបែបរបស់ខ្លួននៅទាំងក្នុងសង្គមនិងប្រពៃណីប្រវត្តិសាស្ត្រនិង មានទម្រង់សិល្បៈដែលមានតម្លៃសក្ដិសមនៃការអភិរក្ស, ការទទួលស្គាល់និងការកោតសរសើរ។
មនុស្សជំនាន់មុនធ្វើដោយដៃនូវក្រណាត់ប៉ាក់និងត្បាញសូត្រដែលឆ្លុះបញ្ចាំងពីសិល្បៈសាសនានិងគំនូរបុរាណនិងទទួលការបណ្តុះបណ្តាលរបាំអាយ៉ងនិងល្ខោនស្រមោលនិងមានច្រើនជាងនេះទៀតគឺនៅក្នុងប្រពៃណីទំនៀមទម្លាប់ខ្មែរ។រហូតមកដល់របបខ្មែរក្រហមស្ទើរតែបំផ្លាញវាចោលទាំងអស់បន្សល់ទុកតែអនុស្សាវរីយ៍ដើម្បីសញ្ជឹងគិត។
ប្រភពបញ្ជាក់ថា ឈុតនេះត្រូវបានរចនាដោយការសហការរវាងអង្គការMUC ជាមួយអ្នករចនាម៉ូតនៅ Bora Apsara Barbieដែលមានមូលដ្ឋាននៅក្រុងសៀមរាបបានបង្កើតគំនិតនៃការលាយបញ្ចូលគ្នារវាងស្នាដៃសិល្បៈបុរាណនិងទំនើបដូច្នេះមនុស្សរាប់ពាន់នាក់និងក្មេងជំនាន់ក្រោយតែងតែមានមោទកភាពចំពោះអត្តសញ្ញាណរបស់ខ្លួនជាជនជាតិខ្មែរ។អ្នកគាំទ្រកម្មវិធីប្រកួតកញ្ញាឯកទន្ទឹងរងចាំការគ្រងសលម្លៀកបំពាក់នេះនៅលើខ្លួនផ្ទាល់របស់កញ្ញា រ៉េត សារីតាផងដែរ។ កម្មវិធីប្រកួតលើកទី៦៩នេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នារដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ ការបង្ហាញឈុតប្រពណីតតំណាងជាតិនេះបានធ្វើឲ្យលេចចេញការសាទរច្រើនពីអ្នកគាំទ្រកម្មវិធីប្រកួតកញ្ញាឯក ដែលពួកគេលើកឡើងថាពិតជាសាកសម និងពេញចិត្តនូវអ្វីដែលពួកគេទន្ទឹងរងចាំនោះ៕


វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print