កងពលតូចថ្មើរជើងលេខ៥២ ប្រគល់ថវិកាមិត្តជួយមិត្ត ជូនដល់គ្រួសារយោធិនពលី ចំនួន០៥គ្រួសារ

ចែករំលែក៖

ខេត្តបាត់ដំបង÷លោកឧត្តមសេនីយ៍ត្រី គុជ នាង មេបញ្ជាការស្តីទី កងពលតូចថ្មើរជើងលេខ៥២ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ បានអញ្ជើញប្រគល់ថវិកាមិត្តជួយមិត្ត ជូនដល់ក្រុមគ្រួសារយោធិនពលី ចំនួន ០៥គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ៤,០០០,០០០ រៀល។

លោកឧត្តមសេនីយ៍ត្រី សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំនិងសោកស្តាយជាទីបំផុត ជូនចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់សមាជិកក្នុងក្រុមគ្រួសារ ក៏ដូចជាការបាត់បង់យោធិន ក្នុងកងពលតូចថ្មើរជើងលេខ៥២ នៃកងយោធពលខេមរភូមិន្ទ ដែលកន្លងមកបានបំពេញភារកិច្ច និងលះបង់យ៉ាងធំធេងក្នុងការរួមចំណែកកិច្ចការពារបូរណភាពទឹកដីជូនជាតិមាតុភូមិ និងប្រជាជន។

ឆ្លៀតក្នុងឱកាសនេះដែរ លោកមេបញ្ជាការស្តីទី និងថ្នាក់ដឹកនាំកងពល បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនដល់លោកវរសេនីយ៍ទោ សេក សាំង អតីតនាយផ្នែកបំភ័ន្តអក្ខរ កងពលតូចថ្មើរជើងលេខ៥២ ដែលបានសោធននិវត្តន៍ និងមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។
អំណោយរួមមាន៖ អង្ករចំនួន ២ការុង, មី ចំនួន ២កែស, ទឹកត្រី ចំនួន ២យួរ, ទឹកស៊ីអ៉ីវ ចំនួន ២យួរ, ត្រីខ ចំនួន ២យួរ និងថវិកាចំនួន ១,០០០,០០០រៀល៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print