បុរសជាងផ្សាដែកមានវិបត្តិក្នុងគ្រួសារគិតខ្លីចង.កសម្លាប់ខ្លួនក្រោមដើមធ្លកផ្អើលអ្នកភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាជាង ផ្សារដែកម្នាក់ ត្រូវបានអ្នកភូមិនិងប្រជាពលរដ្ឋធ្វើដំណើរប្រទះឃើញ ចងកសម្លាប់ខ្លួន ក្រោមដើមធ្លក បង្កការភ្ញាក់ផ្អើលនិងរាយការណ៍មកសមត្ថកិច្ចមកពិនិត្យស្លាប់ភ្លាមៗសង្ស័យមាន វិបត្តិផ្លូវចិត្តជាមួយក្រុមគ្រួសារ។

ហេតុការណ៏នេះប្រទះឃើញកើតឡើងកាលពីវេលាម៉ោង៥និង២០ នាទីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ស្ថិតនៅភូមិព្រៃទប់សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាបុរសខាងលើមានឈ្មោះ ពៅ បាន  អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែករស់នៅភូមិព្រៃទប់សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

ប្រភពបន្តថា ប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃអង្គុយបានទទួលព៌តមានថានៅចំណុចវាលស្រែខាងក្រោយផ្ទះមា្តយសាកសពឈ្មោះកែវ ង៉ែត អាយុ៥៧ឆ្នាំរស់នៅភូមិព្រៃទប់សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀងមានករណីធ្វេីអត្តឃាតចងកសម្លាប់ខ្លួនទើបសមត្ថកិច្ចជំនាញ និងគ្រូពេទ្យ ឈ្មោះតាល់ តាក់  ឋានះគិណនុប្បដ្ឋានមន្ទីរពេទ្យបង្អែកជីភូបានចុះទៅដល់កន្លែងកើតហេតុតែខណៈពេលនោះបងប្អូនក្រុមគ្រួសារមានការសង្ស័យថាក្រែងនៅរស់បាននាំគ្នាស្រាយខ្សែរទំលាក់រួចបានដឹកទៅមន្ទីរពេទ្យ បង្អែកជីភូ។

ក្រោយមកគ្រូពេទ្យបានបញ្ជាក់ថា សពបុរសខាងលើបានស្លាប់ហើយ ទើបដឹកសាសពមកផ្ទះមកវិញ ខណៈសមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យបានធ្វេីកាពិនិត្យលើដងខ្លួនសាកសព សន្និដ្ឋានថាបុរសនេះបានយកខ្សែក្របីមកចងខាងលើដេីមធ្លកប្រាកដមែនដោយ
ពុំមានស្នាកស្នាមអ្វីសំគាល់ជារឿងឃាដកម្មនោះទេខណះក្រុមគ្រួសារអះអាងថាមុនកើតហេតុគឺបានផឹកស្រាស្រវឹងហលយណាមួយមានវិបតិ្តក្នុងគ្រួសាបន្តិចបន្តួចសហរាប់តែគិតខ្លីបែបនេះតែម្ដង។

សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុនិងប្រគល់ទៅក្រុមគ្រូសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print