បាតុករមីយ៉ាន់ម៉ា៣នាក់រងការបាញ់សម្លាប់នៅថ្ងៃទី៨ខែមីនា

ចែករំលែក៖

មានបាតុករមីយ៉ាន់ម៉ា៣នាក់ទៀតហើយបានស្លាប់ដោយការចូលរួមធ្វើបាតុកម្ម កាលពីថ្ងៃទី៨ខែមីនា ។ សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មានបាតុករពីរនាក់ត្រូវបាញ់ចំក្បាលស្ថិតនៅទីក្រុង Myitkyina។
ជាមួយគ្នានេះដែរ ក៏មានមនុស្សម្នាក់ស្លាប់ និងពីរនាក់ផ្សេងទៀតរងរបួសនៅក្នុងពេលចូលរួមបាតុកម្មនៅតំបន់ភាគខាងត្បូងស្រុក Phyar Pon ។ នៅពេលនេះគេមិនទាន់ដឹងថា កម្លាំងទាហាន ឬប៉ូលិសជាអ្នកបាញ់ទៅលើក្រុមបាតុករនោះឡើយ។
នៅថ្ងៃទី៨ខែមីនាពលរដ្ឋមីយ៉ាន់ម៉ា ជាច្រើនបាននាំគ្នាធ្វើបាតុកម្មនៅទីក្រុងធំៗដូចជា Yangon , Mandalay និងទីក្រុងជាច្រើនទៀតក្នុងប្រទេសនេះ។ ក្រុមបាតុករស្រីនៅប្រទេសនេះបានប្រើប្រាស់ របាំង រារាំងកម្លាំងយោធា ដោយប្រើ សារុង ខោអាវទ្រនាប់ ចងពេញផ្លូវ ដើម្បីរារាំងកម្លាំងយោធា ។
កម្លាំងទាហានមីយ៉ាន់ម៉ា បានដើរចាប់ខ្លួនបាតុករនៅតាមផ្ទះ កណ្តាលយប់ នៅទីក្រុង Yangon ដោយចាប់បានបាតុកររាប់រយនាក់ ។ ទាំងនោះជាយុទ្ធសាស្ត្រថ្មីរបស់យោធា ដើម្បីដាក់គំនាបទៅលើបាតុករ។
តាមរបាយការណ៍របស់អង្គការសហប្រជាជាតិ កម្លាំងទាហានមីយ៉ាន់ម៉ាបានផ្ទុះអាវុធ ចាប់ខ្លួនមនុស្ស បាតុករនៅតំបន់ Sanchaung នាវេលាម៉ោង ២២ថ្ងៃទី៨ខែមីនា ។ លុះដល់ព្រឹកថ្ងៃទី៩ខែមីនា មានមនុស្ស២០នាក់ ត្រូវកម្លាំងយោធាចាប់ខ្លួន។
នៅក្នុងស្រុក Lanmadaw ក្នុងទីក្រុងYangon កម្លាំងយោធបានវាយបំផ្លាញទ្វារទាំងកណ្តាលយប់ ចាប់ខ្លួនអ្នកចូលរួមធ្វើបាតុកម្ម។
ស្ត្រីម្នាក់បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកថា «សូមជួយខ្ញុំផង ទ្វារផ្ទះខ្ញុំត្រូវទាហានវាយបំផ្លាញ ឪពុករបស់ខ្ញុំនិងលោកពូខ្ញុំ ត្រូវទាហានចាប់ទៅបាត់»៕ ដោយ សាធី

...

រូបភាព៖ nId

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print