អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antoniio Guterres បានអំពាវនាវដល់កម្លាំងយោធាមីយ៉ាន់ម៉ា ដោះលែងបាតុកម្មរាប់រយនាក់ដែលយោធាបានចាប់ខ្លួននៅតាម អគារខុនដូរ ក្នុងទីក្រុងYangon។
សារព័ត៌មាន AFP បានផ្សាយថា មានសម្លេងផ្ទុះជាច្រើន កើតឡើងនៅតំបន់ជាច្រើន។ សកម្មជននយោបាយ Maung Saungkha បានឲ្យដឹងថា មានបាតុករ ប្រមាណ២០០នាក់ក្នុងនោះមានទាំងកុមារត្រូវយោធាឡោមព័ទ្ធ ។ ពលរដ្ឋក្នុងតំបន់និងសហគមន៍អន្តរជាតិចាំបាច់ត្រូវតែជួយដល់ពួកគាត់។
ក្រោយការធ្វើអន្តរាគមន៍ ពីសហគមន៍អន្តរជាតិ យោធាមីយ៉ាន់ម៉ា ក៏បានសម្រេចដោះលែង ក្រុមបាតុករប្រមាណ ២០០នាក់ ដែលយោធាបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៨ខែមីនា
នៅព្រឹកថ្ងៃទី ៩ខែមីនា បាតុករមួយរូបឈ្មោះShar Ya Mone បាននិយាយទៅកាន់សារព័ត៌មាន AP ថា នាង និង បាតុករប្រមាណ២០ នាក់ បានជាប់គាំងនៅក្នុងអគារហូតដល់វេលាម៉ោង ៥ព្រឹក ក្រោយពេលយោធា បានចាកចេញទៅ។
បាតកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ា មិនមានសញ្ញាថយចុះនោះឡើយ ដោយក្រុមសហជីព អំពាវនាវឲ្យបិទទ្វារសេដ្ឋកិច្ច ដើម្បីចូលរួមធ្វើបាតុកម្មប្រឆាំងយោធា ។ កន្លងមកស្ត្រីមីយ៉ាន់ម៉ា បាននាំគ្នាធ្វើបាតុកម្មដោយចង អាវខោក្នុង និងសារ៉ុងពេញផ្លូវដើម្បីរារាំងក្រុមយោធាវាយប្រហារបំបែកបាតុករ៕ដោយ៖ធីរីណា
អង្គការសហប្រជាជាតិអំពាវនាវដល់កម្លាំងយោធសមីយ៉ាន់ម៉ាដោះលែងបាតុករ ដែលបានចាប់ខ្លួន
...